ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌចំការមនកំពុងល្បាតតាមមូលដ្នាន ក៏ប្រទះឃើញ បានតាមដានពីក្រោយ ស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាកc125 សេរីឆ្នាំ២០១៧ ក៏បានធ្វើសកម្មភាពឆក់ទូរសព្ទ័ជនជាតិបរទេសម្នាក់ ដែលកំពុងជិះម៉ូតូឌុប តាមបណ្ដោយផ្លូវព្រះមុនីវង្ស ភ្លាមៗនោះក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនបានដេញចាប់ឃាត់ខ្លួនតែម្តង ។
ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវព្រះមុនីវង្ស ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យទី១មានឈ្មោះ ភី វឌ្ឍន: ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ស្នាក់នៅបន្ទប់ជួលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូម៉ាកឌ្រីមសង់សេ ១២៥ ពណ៍ខ្មៅ គ្មានស្លាកលេខសេរីឆ្នាំ២០១៧ ជនសង្ស័យទី២ មានឈ្មោះ ឃឿន វណ្ណ: ភេទប្រុស អាយុ១៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានប្រាប់អោយដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌ៧មករា កំពុងក៏ល្បាតតាមមូលដ្នានក៏ប្រទះឃើញ ក៏បានតាមដានពីក្រោយស្រាប់តែ ជនសង្ស័យទាំង២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកសង់សេ១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ខណៈមកដល់ចំណុចផ្លូវលេខព្រះមុនីវង្ស ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរសព្ទ័ជនជាតិបរទេស ដែលកំពុងជិះម៉ូតូឌុបភ្លាមៗនោះកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន បាននាំគ្នាដេញតាមពីក្រោយប្រផាប់ប្រភីង ហើយជនសង្ស័យទាំង២បានព្យាយាមជិះគេចខ្លួន រហូតមកដល់ចំណុចផ្លូវលេខ៤៣២ ក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌដេញចាប់បានជនសង្ស័យទាំង២នាក់តែមង្ត។
បច្ចុប្បន្នជនសង្ស័យ រួមនឹងម៉ូតូត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនាំមកឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ស រស្មី