ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បង ស្នេហា កំពុងអុកឡុកបឹងទន្លេសាប

ចែករំលែក៖

គេរាយការណ៍ថា លោក ប៉ុន ស្នេហា មន្ត្រីនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បង្ក្រាបបទល្មើសនៅបឹងទន្លេសាប កំពុងអុកឡុក គាបសង្កត់ប្រជានេសាទឲ្យបង់ប្រាក់ ឲ្យខ្លួនច្រើនហួសប្រមាណ ។ នៅលើផ្ទៃបឹងទន្លេសាប ចាប់ពីខេត្តកំពង់ឆ្នាំងរហូតដល់ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ អ្នកនេសាទទាំងស្របច្បាប់ ទាំងមិនស្របច្បាប់ សុទ្ធតែក្រុមការងារបង្ក្រាបបទល្មើសរបស់លោក ប៉ុន ស្នេហា បង្គាប់ឲ្យបង់ប្រាក់ទាំងអស់ ។

ប្រភពពីប្រជានេសាទបានឲ្យដឹងថា ចាប់ពីទឹកដីភូមិសាស្ត្រខេត្តកំពង់ឆ្នាំដល់ចុងខេត្តពោធិ៍សាត់ ក្រុមការងាររបស់លោកប៉ុន ស្នេហា បង្គាប់ឲ្យប្រជាពលរដ្ឋបង់ប្រាក់ត្រឹមតែ៥ទៅ០ម៉ឺនរៀងនៅក្នុងឆ្នុក ឬមួយអំពូល ។ ប៉ុន្តែនៅតំបន់ព្រែកក្រ ឃុំដីរនាប ស្រុកក្រគរ ខេត្តពោធិ៍សាត់ រហូតដល់តំបន់ក្បាលតោ ក្នុងខេត្តបាត់ដំបង ក្នុងប្រតិបត្តិការដើរប្រមូលលុយកាលពីម្សិលមិញ ក្រុមលោក ប៉ុន ស្នេហា បានបង្គាប់ឲ្យប្រជានេសាទបង់ប្រាក់៣០ម៉ឺនរៀល ក្នុងមួយឆ្នុក ឬមួយអំពូល ។ ក្រោមការសម្របសម្រួល និងអង្វរកពីប្រជាពលរដ្ឋ លោកប៉ុន ស្នេហា បានយល់ព្រមទទួលយកប្រាក់២៥ម៉ឺនរៀលក្នុងមួយឆ្នុក ឬមួយអំពូល ។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សកម្មភាពនៃការដើរចុះប្រមូលប្រាក់ពីប្រជានេសាទបានកើតឡើងគួរឲ្យកត់សម្គាល់ ។ បើគិតនៅលើផ្ទៃបឹងទន្លេសាប ទាំងអ្នកនេសាទស្របច្បាប់ និងមិនស្របច្បាប់ ច្រើនគគោកសុទ្ធតែស្ថិតក្រោមអំណាចនៃការប្រមូលប្រាក់របស់លោក ប៉ុន ស្នេហាទាំងអស់ ។ ដូច្នេះ លោកប៉ុន ស្នេហា អាចប្រមូលយកប្រាក់បានរាប់រយលានរៀលក្នុងមួយថ្ងៃៗ ។ ករណីនេះ ប្រជានេសាទ កំពុងត្អួញត្អែរជាខ្លាំង ៕

 

as as-1


ចែករំលែក៖