ព័ត៌មានទាន់ហេតុការណ៍៖

តូបអាជីវករខ្មែរលក់ដូរក្នុងផ្សាររុងក្លឿ៤តូបត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង

ចែករំលែក៖

ប៉ោយប៉ែត៖ តូបអាជីវករខ្មែរលក់ក្នុងផ្សាររុងក្លឿចំនួន៤តូបត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង និង៣តូបទៀតខូចខាតអស់មួយចំនួនកាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅក្នុងផ្សាររុងក្លឿស្រុកអារ័ញ្ញខេត្តស្រះកែវ(ថៃ)ឈមនឹងច្រកទ្វារអន្តជាតិប៉ោយប៉ែត។

ប្រភពពីមន្ត្រីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១បានឲ្យដឹងថា តូបរបស់អាជីវករខ្មែរលក់នៅក្នុងផ្សាររុងក្លឿ ប្រទេសថៃ ជាប់ព្រំប្រទល់ឈមក្រុងប៉ោយប៉ែត ត្រូវបានផ្ទុះចរន្តខ្សែភ្លើងបង្កជាអគ្គិភ័យឆាបឆេះកាលពីវេលាទៀបភ្លឺនេះ មាន៤តូប គឺតូបលេខ K7, K8, K9 និង K10 មានម្ចាស់ឈ្មោះ កន្ថា និង នីតា ចំណែក២នាក់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ត្រូវបានឆេះអស់ទាំងស្រុង ។ ចំណែក៣តូបទៀតរងការខូចខាតអស់មួយចំនួន ។ ដែលសរុបជាទឹកប្រាក់ប្រមាណ១០លានបាត ប្រាក់ថៃ ។

ប្រភពបន្តទៀតថា បន្ទាប់ពីកើតហេតុភ្លាមៗ ក្រុមការងារពន្លត់អគ្គិភ័យ ព្រមទាំងតម្រួត ទាហានឈុតខ្មៅ និង ស្ថាប័នពាក់ព័ន្ធនានា បានចេញទៅអន្តរាគមន៍ រហូតអគ្គិភ័យបានរលត់ទាំងស្រុងកាលពីវេលាម៉ោងជិត៤ទៀបភ្លឺ ផងដែរ ហើយក្នុងករណីខាងលើនេះមិនបណ្ដាលបង្កឲ្យគ្រោះថ្នាក់ដល់ម្ចាស់តូប ឬប្រជាពលរដ្ឋណាម្នាក់ឡើយ ។

តាមប្រភពពីអាជីវករបានលើកឡើងថាៈក្នុងករណីឆេះតួបលក់ដូររបស់អាជីវករខ្មែរក្នុងផ្សាររោងក្លឿប្រទេសថៃគីក្នុងឆ្នាំ២០១៥កន្លងទៅក៏ធ្លាប់មានករណីឆេះតូបខោអាវរបស់ពួកគាត់ផងដែរ ដោយឡែកក្នុងចុងឆ្នាំ២០១៦នេះ ក៏មានរណីឆាប់ឆេះតូបរបស់ពួកគាត់ទៀត ។ ពួកគាត់បន្តថា ការឆាបឆេះតួបរបស់ពួកគាត់ជារឿយៗធ្វើឲ្យពួកគាត់មានការសង្ស័យទៅលើជនមួយក្ដាប់តូចមកលួចដុតតូបលក់ដូររបស់ពួកគាត់ក៏ថាបាន ៕ វណ្ណា

fse-4 fse fse-1 fse-2 fse-3


ចែករំលែក៖