ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ស្នងការរងខេត្តព្រះសីហនុ២រូបអុកឡុកពីសរាំស្រាតរបស់ជនជាតិចិន

ចែករំលែក៖

គេរាយការណ៍ថា កាលពីយប់ថ្ងៃទី២២ ខែតុលា កន្លងទៅនេះ ស្នងការរងនគរបាលខេត្តព្រះសីហនុ២រូប ដែលស្ថិតក្នុងស្ថានភាពស្រវឹងបានចូលទៅកន្លែងរាំរែករបស់ជនជាតិចិន ដែលនៅទីនោះ យូរៗម្តងមានកម្មវិធីពិសេសប្លែកភ្នែក ។ លោកស្នងការរងទាំង២រូប ជិះរថយន្តទំនើបបានចូលទៅកន្លែងរាំរែកនោះ ក្នុងអាការស្រវឹង ហើយបានផ្ទុះកាំភ្លើងបណ្តាលឲ្យភ្ញៀវរត់ជាន់ជើងគ្នា ។

ប្រភពបានរាយការណ៍ថា ក្នុងចំណោមស្នងការរងទាំង២នាក់នោះ ក្រោយពីផ្ទុះអាវុធ ម្នាក់ឡើងជិះរថយន្តចេញបាត់ទៅ រីឯលោកស្នងការរងម្នាក់ទៀត បើករថយន្តបុកឃឿនបេតុង បណ្តាលឲ្យរថយន្តនោះខូចខាត ។ លោកស្នងការរងរូបនេះ ត្រូវគេរាយការណ៍ថា មានបំណងហៅស្ត្រីជនជាតិរុស្ស៊ីទៅរួមភេទ ប៉ុន្តែស្ត្រីនោះមិនទៅ ហើយនៅពេលបើករថយន្តបុកឃឿនបេតុងបណ្តាលឲ្យលោកខឹង ក៏ផ្ទុះអាវុធម្តងទៀត ។

ប្រភពបានឲ្យដឹងថា សន្តិសុខដែលបម្រើការនៅបុរីម៉ារីអូ ស្ថិតក្នុងក្រុម៣០ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ សុទ្ធតែបានដឹងអំពីរឿងនេះ ហើយរឿងនេះកាន់តែបែកធ្លាយជាបន្តបន្ទាប់ ។ នៅមានបញ្ហាជាច្រើនទៀតក្នុងសំណុំរឿងនេះដែលយើងនឹងបង្ហាញឲ្យមហាជននៅខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទេសបានដឹងអំពីចរឹករបស់លោកស្នងការរងទាំងពីរនាក់នោះ និងមុខមាត់ពិតរបស់ពួកគេ ៕

 

 


ចែករំលែក៖