ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជោក​ជិះម៉ូតូទៅបុកគូទរថយន្ត​ចតស្ងៀមបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ ហើយបានជិះម៉ូតូលឿនពេក ក៏រេចង្កូតជ្រុលទៅបុកគូទរថយន្តដែលគេចតនៅចញ្ចើមផ្លូរងរបួសបែកមុខបែកមាត់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវម៉ៅសេទុង ត្រង់ចំណុចមុខស្ថានីយប្រេងសាំងកាល់តិច ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើជិះម៉ូតូម៉ាកហុងដាឌ្រីសេ១២៥ ពាកស្លាក់លេខ ភ្នំពេញ ១FN ២៩១៦ ជិះ ម្នាក់ឯង ក្នុងស្ថានភាពស្រវឹង ទិសដៅពីត្បូងទៅជើង លុះមកដល់ចំនុចកើត ហេតុស្រាប់តែរេចង្កូតជ្រុលទៅបុកគូទរថយន្តម៉ាកបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AJ ៦០១២ ដែលចតនៅចញ្ចើមផ្លូវពេញទំហឹងបណ្ដាលឲ្យរងរបួសបែកមុខមាត់បានដើរឡើងរថយន្តសង្គ្រោះទៅព្យាបាលភ្លាមៗ ។ ចំណែកឯម៉ូតូវៀចខ្នងកង់មុខ និងរថយន្តបែកគួទខាងក្រោយ ។

ក្រោយកើតហេតុ មិនមានអ្នកណាសងអ្នកណាទេ គឺសុំស្មើគ្នាដោយយកម៉ូតូ និងរថយន្តទៅជួសជុលរៀងៗខ្លួន ៕ ជីម ភារ៉ា ដង្កោ

img_2604 img_2601 img_2602 img_2603


ចែករំលែក៖