ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនីរោងចក្រម្នាក់ភ្លើងឆក់បណ្ដាលឲ្យដួលសន្លប់ ខាងរដ្ឋបាលរោងចក្រព្យាយាមលាក់បាំង

ចែករំលែក៖

ភ្នំពេញ៖ កម្មការិនីរោងចក្រដេរខោអាវ យីហោ Y W ម្នាក់ត្រូវបានឆក់ខ្សែភ្លើង បណ្ដលឲ្យដួលសន្លប់នៅនឹងកន្លែងកើតហេតុ តែរខាងរដ្ឋបាលព្យាយាមលាក់បាំង ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៦ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្មានថ្ម ខណ្ឌដង្កោ។ នារីរងគ្រោះត្រូវបានគេស្គាលឈ្មោះ ផល ភក្ដី អាយុ ២០ មានមុខរបរកម្មការិនីរោងចក្រ ហើយមានទីលំនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ។

យោងតាមការៀបរាប់ពីក្រុមកម្មកររោងចក្របានប្រាប់ឲ្យដឹងថា ជនរងគ្រោះខាងលើត្រូវបានមិត្តភក្ដិអង្គុយធ្វើការជិតគ្នាពឹងឱ្យជួយមើលម៉ាស៊ីនដេរដែលដំណើរការមិនស្រួល «រាងញាក់ៗស្រូបៗ» នាងក៏បានទៅជួយមើល ហើយយកដៃទៅកាន់ម៉ាស៊ីនដេរនោះ ដោយមិនដឹងមានរឿងអ្វីកើតឡើងនោះឡើយ លុះគ្រាន់តែប៉ះភ្លាម ស្រាប់តែត្រូវចរន្តអគ្គិសនីឆ្លងតាមម៉ាស៊ីនដេរឆក់ បណ្ដាលឱ្យនាងដួលធ្លាក់ពីលើកៅអីសន្លប់ស្ដូកស្ដឹង ហើយភ្លាមនោះក្រុមកម្មបាននាំឆោឡោយកនារីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដង្កោផងដែរ ។

ប្រភពដដែលបានបន្ដថា ក្រោយពេលកើតហេតុ ពួកគេបានពិនិត្យមើលនូវកន្លែងកើតហេតុ ស្រាប់តែឃើញថា ខ្សែភ្លើងដែលតចេញពីម៉ាស៊ីនផុងនោះមានមុខតំណ ទើបបណ្ដាលអោយឆក់នារីរងគ្រោះបែបនេះ ។

គួររំលឹកដែរថា ក្រោយពេលកើតហេតុភ្លាមខាងរដ្ឋរោងចក្រ បានព្យាយាមលាក់បាំង មិនបានរាយការណ៍ដល់ខាងអាជាធរណាមួយនោះទេ។

កម្មករ-កម្មការិនីរោងចក្រទាំងអស់បានធ្វើការសំណូមពរដល់អាជ្ញាធរ គួរតែចុះត្រួតពិនិត្យទៅលើបញ្ហាបច្ចេកទេសទាំងនេះឲ្យបានត្រឹមត្រូវទៅតាមមាឌដ្ឋាន អោយគ្រប់រោងចក្រទាំងអស់ដែលនៅក្នុងមូលដ្ឋានរបស់ខ្លួន មិនគួរណាអោយមានការធ្វេសប្រហែសបែបនេះទេ ព្រោះក្នុងរោងចក្រនីមួយៗមានកម្មករមិនតិចជាងរយទៅពាន់នាក់នោះទេ ៕ ជីម ភារ៉ា ដង្កោ

img_2635 img_2632 img_2633


ចែករំលែក៖