ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើសកម្មភាពវាយប្លន់មិនបានសម្រេចត្រូវសមត្ថកិច្ចក្របួចជាប់២នាក់

ចែករំលែក៖

រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់បាបធ្វើកម្មភាពវាយប្លន់យកម៉ូតូមិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចទំនប់ទឹកក្របួចជាប់ និងដកហូតបានម៉ូតូ១គ្រឿង ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ទី១មានឈ្មោះ ឆេង មានរាជ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងជនសង្ស័យទី២ ឈ្មោះ យឹម ចិត្រា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ និងស្នាក់មិនពិតប្រាកដ ។

ចំណែកឯជនរងគ្រោះទី១ មានឈ្មោះ ចិន្ដា ភេទប្រុស អាយុ១៨ឆ្នាំ មុរបនៅផ្ទះ ស្នាក់នៅផ្សារបែកចាន ជនរងគ្រោះទី២ ឈ្មោះ រិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅស្ទឹងមានជ័យ សង្កាត់ទឹកមានជ័យ ខណ្ឌមានជ័យ ជនរងគ្រោះទី៣ ឈ្មោះ តា ភេទស្រី អាយុ១៦ឆ្នាំ មុខរបជាសិស្សថ្នាក់ទី១០ ស្នាក់នៅផ្ទះជួល គ្មានលេខសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នាបីនាក់បានចេញពីក្លិបថបបានបើកម៉ូតូ១គ្រឿង តាមបណ្ដោយផ្លូវ២៧១ ពីត្បូងទៅជើង ចំណែកជនសង្ស័យមានគ្នាពីរនាក់ ជិះម៉ូតូ១គ្រឿង ម៉ាកសង់ប៉ិច ពាក់ស្លាកលេខ ភ្នំពេញ ១ .BP ២៩២៥ បានតាមពីក្លិបមករហូតដល់មុខមុន្ទីររុស្សី បានធ្វើសកម្មភាពយកដំថ្មគប់វាយប្លន់ តែមិនបានសម្រេច ត្រូវជនរងគ្រោះស្រែកថាចោរៗ ពេលនោះ សមត្ថកិច្ចកំពុងតែល្បាតផងក៏បានដេញចាប់ប្រផាត់ប្រផីងរហូតដល់គល់ស្ពានច្បារអំពៅ ទើបឃាត់ខ្លួនបានទាំង២នាក់ និងដកហូតម៉ូតូ១គ្រឿងផងដែរ ។

បច្ចប្បន្នជនសង្ស័យ និងម៉ូតូជាមធ្យាបាយរបស់ជនសង្ស័យ ត្រូវនាំខ្លួនមកអធិការដ្ឋានចំការមន ដើម្បីឃុំខ្លួនបណ្ដោះអាសន្ន និងធ្វើកំណត់ហេតុបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។ ចំណែកជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ទំនប់ទឹករួចរាល់ហើយដែរ ៕ ជីម ភារ៉ា ដង្កោ

img_2600 img_2593 img_2594 img_2595 img_2596


ចែករំលែក៖