ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ត្រូវភ្លើងឆក់ស្លាប់​ ម្ចាស់ការដ្ឋានដឹកទម្លាក់ចោលនៅមន្ទីរពេទ្យរុស្សី

ចែករំលែក៖

ភ្នំពេញ : បុរសម្នាក់ជាកម្មករសំណង់ ត្រូវបានឆក់ខ្សែភ្លើងស្លាប់ភ្លាមៗ ខណៈដែលរូបគេកំពុងតែធ្វើការដូចសព្វដង ហើយត្រូវម្ចាស់ការដ្ឋានបញ្ជាឲ្យកម្មករសំណង់ដូចគ្នាដឹកចេញទៅមន្ទីរពេទ្យរស្ស៊ីបង្កការភ្ញាក់ផ្អើលតែម្តង ។

ករណីឆក់ខ្សែភ្លើងស្លាប់ខាងលើនេះ បានកើតឡើងកាលវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៦ នៅចំណុចផ្ទះលេខ២៨ សាងសង់ផ្ទះល្វែង តាមផ្លូវ២៦១ ស្ថិត៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ម៉ុល នី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិព្រែកចំការ ឃុំ ស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ស្លាប់ពេលបញ្ជូលដល់មន្ទីរពេទ្យរស្ស៊ី ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលកើតហតុ គឺជនរងគ្រោះ ពេលទំនេរពីការរៀនសូត្រ តែងតែទៅជួយធ្វើការងារសំណង់ជាមួយនឹងឪពុក លុះដល់ថ្ងៃកើតហេតុ ខ្លួនបានទៅធ្វើសំណង់ ដោយកំពុងតែធ្វើការងារនោះ ជនរងគ្រោះមិនបានពាក់ស្បែកជើង រួចក៏ដើរលើដែក ភ្លាមនោះស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យជនរងគ្រោះស្លាប់តែម្តង ។ ភ្លាមនោះ ម្ចាស់ការដ្ឋានបាននាំគ្នាឲ្យកម្មករសំណង់ផ្សេងទៀត ដឹកបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីផងដែរ ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្បនៅស្រុកកំណើតនៅភូមិព្រែកចំការ ឃុំ ស្វាយជ្រុំ ស្រុកមេសាងខេត្តព្រៃវែង តាមប្រពៃណី ៕ សដារ៉ា

img_2983 img_2984


ចែករំលែក៖