ព័ត៌មានទាន់ហេតុការណ៍៖

លែងលះគ្នាដាច់ស្រេចជិត១ឆ្នាំហើយ អតីតប្រពន្ធមកលួចយកម៉ូតូទៅបាត់

ចែករំលែក៖

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូបានលែងលះគ្នាដាច់ស្រេចជិតមួយឆ្នាំទៅហើយ បែរជា អតីតប្រពន្ធមកលួចម៉ូតូកញ្ចាស់របស់បុរសជាប្តីទៅបាត់ ទើបរត់មកប្តឹងនគរបាលទាំងទឹកភ្នែក និងក្តីហួសចិត្ត ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ដើរស្វែងរកមិនឃើញ ទើបនៅវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២៥ ខែតុលា សម្រេចចិត្តរត់ទៅប្តឹងនគរបាល ។

បុរសខាងលើមានឈ្មោះ អ៊ុត សុខ អាយុ៤០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិត្បែង «ខ» ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ម៉ូតូដែលអតីតប្រពន្ធមកយកនោះ ម៉ាក ហុងដា វ៉េវ ពណ៌ក្រហម កញ្ចាស់ ពាក់ស្លាកលេខ ភ្នំពេញ ១E-៦៣២៤ ទើបតែទិញតម្លៃ៣២០ដុល្លារ គ្រាន់ជិះទៅធ្វើងារ ។ ចំណែក ជនសង្ស័យលួចម៉ូតូ ជាអតីតប្រពន្ធ មានឈ្មោះ ធិន សុជាតិ អាយុ៤៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា ដោយសារតែការរួមរស់នៅជាមួយគ្នាមិនចុះសម្រុង ទើបពួកគាត់ទាំងពីរព្រមព្រៀងរៀងខ្លួន ដឹកដៃគ្នាទៅអាជ្ញាធរជួយដោះស្រាយ និងលែងលះគ្នាមានទាំងស្នាមមេដាយអស់រយៈពេលជិតមួយឆ្នាំទៅហើយ បែរជាស្រ្តីអតីតប្រពន្ធ មកលួចយកម៉ូតូបែបនេះ ។ ជនរងគ្រោះបន្តទៀតថា មុនកើតហេតុ កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ពេលមកពីធ្វើការវិញ ម៉ូតូបានចតចាក់សោទុកនៅជាន់ក្រោម ហើយឡើងទៅសម្រាកបន្ទប់ជួលជាន់ទី១ ពេលចុះមកវិញ ទើបដឹងថា ម៉ូតូត្រូវបានជនសង្ស័យលួច សាកសួរទៅអ្នកជិតខាង គេប្រាប់ថា ស្រ្តីអតីតប្រពន្ធ ជិះម៉ូតូវ៉េវខាងលើចេញទៅបាត់ហើយ នាំគ្នាដើរស្វែងរក តែមិនឃើញ រហូតដល់ល្ងាចថ្ងៃទី២៥ ខែតុលា ទើបសម្រេចចិត្តរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យជួយអន្តរាគមន៍ ៕ សុខាសែនជ័យ

image2 image1


ចែករំលែក៖