ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលម្នាក់ខ្យល់គរស្លាប់ដោយសារមានជំងឺប្រចាំកាយ

ចែករំលែក៖

ខេត្តកំពង់ធំៈ មន្ត្រីនគរបាលប៉ុស្តិ៍ក្រយាម្នាក់ បានខ្យល់គរស្លាប់ ដោយសារមានជំងឺប្រចាំកាយ ។ ហេតុការណ៍នេះ ភ្ញាក់ផ្អើលឡើងនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង២២និង១៥នាទី នៅចំណុច ៧មករា ក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ម៉ម ឌុក ភេទប្រុស អាយុ៤៣ឆ្នាំ ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលក្រយា រស់នៅក្នុងភមិឃុំកើតហេតុខាងលើ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានធ្វើកុសល្យវិច័យរួចបញ្ជាក់ថា ពិតជាមានជំងឺប្រចាំកាយប្រាកដមែន ពុំមានអ្វីផ្សេងទេ ក្រោយមក សមត្ថកិច្ចបានប្រគល់សាកសពជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ទី

as-1 as


ចែករំលែក៖