ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំកំពូលអ៊ីរ៉ង់ សន្យាសងសឹកជូនលោកឪពុករបស់ខ្លួនដែលត្រូវបានគេសម្លាប់

ចែករំលែក៖

អ៊ីរ៉ង់​៖​ លោក Ayatollah Mojtaba Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់​ បាននិយាយថា ការសងសឹកជូនលោកឪពុករបស់ខ្លួន គឺជាតម្រូវការជាតិ ហើយត្រូវតែធ្វើឡើងពិតប្រាកដ ។​ នេះបើយោងតាមសារដែលបានបញ្ចេញដោយទូរទស្សន៍រដ្ឋ ។

មេដឹកនាំកំពូលអ៊ីរ៉ង់​រូបនេះ​ បានចេញសារនេះនៅក្នុងឱកាសពិធីបុណ្យសពឪពុករបស់លោកគឺលោក Ayatollah Ali Khamenei ដែលបានរៀបចំឡើង រយៈពេលជាច្រើនខែ ក្រោយរូបលោកត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។

លោកនិយាយនៅក្នុងសារថា ពួកយើងសន្យាសងសឹកចំពោះថ្លុកឈាមរបស់មេដឹកនាំដែលត្រូវបានគេសម្លាប់ និងទុក្ករបុគ្គលទាំងអស់នៃសង្រ្គាមរបស់ឧក្រិដ្ឋជន និងឃាតករ ។ទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារជាបន្តបន្ទាប់ កាលពីថ្ងៃព្រហស្បតិ៍ លើហេដ្ឋារចនាសម្ព័ន្ធយោធារបស់សហរដ្ឋអាមេរិក នៅប្រទេសបារ៉ែន កូវ៉ែត កាតា និងហ្ស៊កដានី ដើម្បីសងសឹក ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក ៕

ដោយ៖ ធីរីណា


ចែករំលែក៖