ភ្នំពេញ៖ ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ បានលួចចូលទៅហែលទឹកលេងក្នុងអាងហែលទឹកខុនដូរមេគង្គវីយូថោវើ លង់ស្លាប់យ៉ាង
អាណោចអាធ័ម ខណៈស្លាប់ហើយបញ្ជៀសសពចេញមកពេទ្យកាលម៉ែតយកលេសថា ដឹកយកមកសង្គ្រោះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅក្នុងខុនដូរមេង្គវីយូថោវើ ផ្លូវវត្តចាស់ ក្រុម៥ ភូមិ២ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះសារិន សុវណ្ណមករា អាយុ៩ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។
សពត្រូវបានដម្កល់ទុកនៅក្នុងសាលដំកល់សពមន្ទីរពេទ្យកាលម៉ែតនៅឡើយរង់ចាំសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ឆយ ចំណែកខាងម្ចាស់ខុនដូរ បានសម្រួលចេញលុយឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ