ខេត្តបាត់ដំបង ៖ កូនប្រុសចិត្តតិរច្ឆានម្នាក់បានកាប់ឪពុកបង្កើតរបស់ខ្លួនឯងចំនួន ៤ពូថៅបណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅ ចំណុចបឹងប្ញស្សី ស្ថិតក្នុងភូមិព្រះធាតុ ឃុំ របោះមង្គល ស្រុកមោងប្ញស្សី ខេត្តបាត់ ដំបង។
អ្នកភូមិបានឲ្យដឹងថា នៅបន្ទាប់ពីកូន ប្រុសរូបនោះកាប់ឪពុករួចហើយបានរត់គេចបាត់តែរយៈពេល៣ម៉ោងក្រោយមកសមត្ថកិច្ចបានតាមចាប់ខ្លួនបាននៅថៃ្ងដដែល។
អ្នកភូមិឲ្យដឹងទៀតថាឪពុកដែលត្រូវកូនប្រុសកាប់ឲ្យស្លាប់នោះឈ្មោះ ពេជ្រ បឿន អាយុ៦៥ឆ្នាំ រីឯកូនប្រុសជាឃាតកឈ្មោះ បឿន សុខ ហៅ អុិន សុខុម អាយុ៤០ឆ្នាំ (ទើបចេញពីគុកជាប់ពាក់ព័ន្ធពីបទមនុស្សឃាតលើអ្នកភូមិ) បានរត់គេចខ្លួនបាត់បន្ទាប់ពីកាប់ ឪពុកបង្កើតដោយអ្នកទាំង២រស់នៅជា មួយគ្នាក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពពីអ្នកភូមិបន្តថា ក្នុងករណីនេះ មិនមានអ្នកណាម្នាក់ដឹងច្បាស់ពីជម្លោះរវាងឪពុកនឹងកូនដែលឈានរហូតដល់កាប់ឪពុកស្លាប់នេះកើតឡើងដោយសារមូលហេតុអ្វីនោះ ទេ ព្រោះពេលកើតហេតុមានតែឪពុកនិងកូនអប្រិយនេះតែប៉ុណ្ណោះ ។
លោវរសេនីយ៍ទោ គិត ហៀង អធិការ នគរបាលស្រុកមោងប្ញស្សីបានប្រាប់អ្នក យកព័ត៌មាននគរវត្ដថា ករណីកូនសម្លាប់ ឪពុកបង្កើតនេះមិនមានរឿងអ្វីកើតឡើង នោះទេ តែសង្ស័យថា ជនដៃដល់មានជំងឺ សរសៃប្រសាទ ។ ករណីនេះ សមត្ថកិច្ច កំពុងបន្តសើុបអង្កេត និងសាកសួរជនដៃ ដល់ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
បើតាមប្រភពពីអ្នកភូមិឲ្យដឹងថា ជនដៃ ដល់ខាងលើនេះទើបនឹងចេញពីគុកនាពេល កន្លងទៅនេះពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ មេទាហានម្នាក់ដែលនៅអង្គភាពជាមួយគ្នា។ ក្រោយពីជនសង្ស័យចេញពីគុកគេ តែងឃើញជននេះផឹកសីុស្រវឹងរាល់ថៃ្ងនិងសង្ស័យប្រើប្រាស់ថ្នាំញៀនទៀតផង ។
ជុំវិញករណីកូនឈាមខ្មៅសម្លាប់ឪពុក បង្កើតខាងលើនេះប្រជាពលរដ្ឋក្នុងភូមិ បានសំណូមពរយ៉ាងទទូចឲ្យតុលាការ ផ្តន្ទាទេាសអស់មួយជីវិត ៕ សំ វិចិ្ឆកា