ព័ត៌មានទាន់ហេតុការណ៍៖

ហៅអ្នកម៉ូតូឌុបដែលជាអ្នកមិនស្គាល់គ្នាចូលផឹកជាមួយគ្នា ត្រូវគេដាក់ថ្នាំយករថយន្តទៅបាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ដោយមិនមានមិត្តភក្តិណាមកផឹកជាមួយ បានហៅអ្នកម៉ូតូឌុបដែលជាអ្នកមិនស្គាល់គ្នា អោយមកចូលផឹកជាមួយគ្នា ពេលស្រវឹងស្រាស្រឿងៗ ក៏ទំនងត្រូវថ្នាំសណ្តំហើយគេយករថយន្តទៅបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ម្តុំកំបូល ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។

ម្ចាស់រថយន្តមានឈ្មោះពៅ ស្រីទូច ភេទស្រី អាយុ២៥ឆ្នាំ ជាអ្នកលក់ដូរនៅផ្សារនាគមាស ស្នាក់នៅភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងត្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

បើតាមសម្តីស្រ្តីជាប្រពន្ឋបានអោយដឹងថា មុនពេលកើតហេតុ ប្តីគាត់បានចេញពីផ្ទះ ដោយជិះម៉ូតូឌុបទៅម្តុំអូឌឹម ដើម្បីផឹកស៊ី ប៉ុន្តែពេលប្តីគាត់ទៅដល់ អត់មានមិត្តភក្តិអង្គុយផឹកជាមួយ បានហៅម៉ូតូឌុបដែលជាអ្នកដឹកនោះ ចូលទៅផឹកជាមួយ លុះពេលដែលគាត់ស្រវឹងស្រឿងបន្តិចៗ បានឱ្យម៉ូតូឌុបនោះជូនទៅផ្ទះវិញ ដើម្បីយករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ បើកទៅផឹកម្តងទៀត ។

ពេលដែលផឹកស្រាស្រវឹង ប្តីគាត់ហាក់ដូចជាត្រូវថ្នាំសណ្តំ អ៊ីចឹងបានទោទន់ងោកមួយភាំង មិនដឹងថា អ្នករត់ម៉ូតូឌុប ឬក៏បក្សពួកគេបានលួចកូនសោរថយន្តបើករថយន្តចេញទៅបាត់ ទើបប្តីគាត់ដឹងខ្លួនបានដឹង ហើយដោយសាររថយន្តមានភ្ជាប់ប្រព័ន្ធ ជីភីអេស គាត់បានបានឆែកប្រព័ន្ធជីភីអេសឃើញរថយន្តរបស់គាត់ ត្រូវជនសង្ស័យបើកចេញទៅតាមផ្លូវជាតិលេខ៦ ដល់ខេត្តកំពង់ចាមហើយ ៕ សុខាសែនជ័យ

image1


ចែករំលែក៖