ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ស្រវឹងស្រាបង្ហោះរថយន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងបុកប៉ុស្ដិ៍យាមកាម២៤ម៉ោងរបស់នគរបាល

ចែករំលែក៖

ភ្នំពេញ : នារីម្នាក់រូបរាងមិនសូវស្អាត ហើយថែមទាំងមានចរិកអន់ទៀត បានបើករថយន្តទាំងស្រវឹង ដោយសារតែខឹងប្ដីមានស្រី ហើយបង្ហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងបុកប៉ុស្ដិ៍យាមកាម២៤ម៉ោងរបស់នគរបាលថែមទៀត ។

ហេតុការណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង ៣និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៦ ។

សមត្ថកិច្ចឲ្យដឹងថា នារីជាម្ចាស់រថយន្តបង្កខាងលើមានឈ្មោះ ម៉ាន់ ចាន់នី អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅម្ដុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បើកបររថយន្តម៉ាកហាយលែនឌឺ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២AA ៥៦៧៦ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញនារីម្នាក់បើករថយន្តខាងលើតាមផ្លូវឧកញា ម៉ុង ឫទ្ធី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដោយសារតែរូបគាត់ស្រវឹងខ្លាំងពេក ទើបបានជាជ្រុលចង្កូតទៅខាងស្ដាំបណ្ដាលអោយបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលអោយបាក់ទ្រេត ចំណែកឯរថយន្តវិញ ខូចខាតផ្នែកខាងមុខខាងស្ដាំ តែមិនបង្កគ្រោះថ្នាក់ដល់ម្ចាស់រថយន្តនោះឡើយ ។

បើតាមការនិយាយប្រាប់ពីនារីខាងលើបានអោយដឹងថា ដោយសារតែប្ដីរបស់គាត់មានស្រីលួចលាក់ ហើយធ្វើអោយគាត់តាមទាន់ជាន់កែង ទើបធ្វើអោយរូបគាត់តូចចិត្តនិងប្ដីរបស់គាត់ ហើយបានទៅផឹកស្រារហូតស្រវឹង ទើបបើករថយន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវដែលដាក់ជាប់ប៉ុស្ដិ៍សមត្ថកិច្ច២៤ម៉ោងបែបនេះ និងបុកប៉ុស្ដិ៍យាមរបស់សមត្ថកិច្ច ដែលមានសមត្ថកិច្ចកំពុងតែយាមកាមនៅក្នុងនោះថែមទៀតផង ធ្វើអោយសមត្ថកិច្ចមួយៗភ័យព្រលឹងចុងសក់ ។

ក្រោយពេលកើតហេតុ នារីខាងលើបានព្យាយាមបើករយែរថយន្តបម្រុងរត់គេច តែត្រូវសមត្ថកិច្ចនៅក្បែរនោះឃាត់តែបែរជានាងបញ្ចេញចរិកឫកពារ មួយដែលអ្នកនៅម្ដុំនោះមិនអាចទទួលយកបាន ថែមទាំងបញ្ចេញសម្ដីអសុរោះទៅលើអ្នកនៅជុំវិញនេះថែមទៀតផង ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តខាងលើត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខឃាត់ ខ្លួនយកទៅអធិការដ្ឋានខណ្ឌសែនសុខព្រមទាំងស្ទូចរថយន្តយកទៅរក្សាទុកផងដែរ ៕ តុង សីហា

7 1 2 3 4 5 6


ចែករំលែក៖