ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាឆក់ទួរស័ព្ទត្រូវបានកម្លាំងអធិការដ្ឋាននគរ​បា​លស្រុកបសេដ្ឋធ្វេីការបង្រ្កាបបានភ្លាមៗ

ចែករំលែក៖

        

ខេត្តកំពង់ស្ពឺ៖​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយរំពារបង្រ្កាបមុខសញ្ញាចោរឆក់ទូរស័ព្ទ​ដៃ​បានភ្លាមក្រោយធ្វេីសកម្មភាព​ឆក់​ នាថ្ងៃអង្គារ​ ទី២៨​ ខែកក្ដដា​ឆ្នាំ២០២៦ នៅចំណុចលើផ្លូវបេ​តុ​ង ស្ថិតក្នុងភូមិធ្លក ឃុំស្វាយរំពារ ស្រុ​កបសេដ្ឋ ខែត្តកំព​ង់ស្ពឺ ។

លោកវរសេនីយ៍ឯក​ ចន​ សុភីត​ អធិការនគរបាលស្រុកបានទទួលព័ត៌មានតាមរយៈលេខ ទាន់ហេតុការណ៍មានជ​ន​សង្ស័យមិនស្គាល់អត្តសញ្ញា​ណ​ម្នាក់ជិះម៉ូតូម៉ាកហុងដាC125ព​ណ៌​ខ្មៅឆ្នាំ២០២៥ស្លាកលេខភ្នំពេ​ញ 1​LM​-​5318 ជិះ​ម៉ូតូតាមជនរងគ្រោះ​ឈ្មោះ ចេង ស្រីលី ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិចចិប ឃុំស្វា​យចចិប ស្រុកប​សេដ្ឋ រួចធ្វេីសកម្មភាពឆក់ទូរស័ព្ទតែ​ម្ដង​ ខ​ណៈ​ជនរងគ្រោះ​ជិះម៉ូតូបកក្រោ​យ​ពីរោងចក្រ​ត្រលប់ទៅផ្ទះវិញ​ ដោយទូរស័​ព្ទ​ដៃដាក់ក្នុងហោប៉ាវ​ក្រោយ​ (IPhone13​ពណ៌​ស)​ ឆក់រួចបានជិះគេចខ្លួន។

 

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលបានចេញ​អន្តរាគមន៍ប្រដេញតាមស្ទាក់ឃា​ត់ខ្លួនជាក់ ស្ដែងរួមជាមួយវត្ថុតាងទូរ​ស័ព្ទដៃ​រប​ស់ជនរងគ្រោះ​។ ជនសង្ស័យមានឈ្មោះ សេ​ង តី ភេទ​ប្រុ​ស អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងផ្លុង ឃុំភារី​មា​នជ័យ ស្រុកបសេដ្ឋ បាន បញ្ជូ​នមកអធិការដ្ឋាននគរបាលស្រុ​កបសេដ្ឋ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ចំណែកទូរស័ព្ទ​ដៃម៉ាក​ iphone 13បានប្រគល់ជូនជនរង​គ្រោះ​ (ចេង ស្រីលី)​ វិញ ៕


ចែករំលែក៖