ព័ត៌មានទាន់ហេតុការណ៍៖

ករណីបង្កហិង្សាបណ្ដាលឱ្យជនរងគ្រោះស្លាប់ដោ​យប្រេីចបជីកនិងរងរបួសធ្ងន់-ស្រាល៣នាក់បញ្ជូនចូល​មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលស្រុកសាមគ្គីមុន្នីជ័យបានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះថា ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្តកំពង់ស្ពឺ​ និងការចង្អុលដឹកនាំពីលោកស្នងការរងជំនាញ​ នៅរសៀ​លថៃ្ងទី២៨​ ខែកក្ដដា​ ឆ្នាំ២០២៦នេះ​ កម្លាំងនគរបាលស្រុកសាមគ្គីមុនី​ជ័យ​ ដឹកនាំដោយលោកវរសេនីយ៍​ទោ​ សាវ​ សភក្ដី​ អធិការនគរបាលស្រុក​ បានបញ្ជាឱ្យកំ​លាំងជំនាញចុះស្រាវជ្រាវនិងអន្ដរាគមន៍លេីករណីបង្កហិង្សាដោយ ចេតនាមានស្ថានទម្ងន់។ ជនរងគ្រោះស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យដោយសារតែរងរបួសធ្ងន់ និងបង្ករបួសស្នាមមនុស្ស៣នាក់ធ្ងន់-ស្រាល។ 

ករណីហឹង្សាកេីតនៅចំណុចភូមិត្រពាំងស្គុន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បង្កឡេីងដោ​យ​ជនសង្ស័យឈ្មោះ បាន រ៉ន ភេទប្រុសអាយុ៣៩ឆ្នាំ​ បានធ្វើសកម្មភា​​ពយកចបជីកដងដែកវាយទៅ​លើ​ជនរង គ្រោះ៤នាក់បណ្ដាលឲ្យស្លាប់១នាក់ និងរងរបួស៣នាក់ និងវាយកម្ទេចបំផ្លាញម៉ូតូមួយគ្រឿង។ 

ជនរងគ្រោះ ១/ឈ្មោះ នៅ សាន ភេទប្រុស​ អាយុ៧០​ (ស្លាប់)​ ២/ឈ្មោះ ឡេង វ៉ាន ភេទប្រុសអាយុ ៤១​ ៣/ឈ្មោះ ដោក បូរ៉ុម ភេទប្រុ​ស​ អាយុ៤៣ឆ្នាំ ៤/ឈ្មោះ ឈួង ឈឿន ភេទប្រុស អាយុ៥៧ឆ្នាំ រងរបួសធ្ងន់ -ស្រាល។ 

កម្លាំងជំនាញបានសហការឃាត់​ខ្លួ​ន​ជនសង្ស័យបាន ភ្លាមៗ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី​ ៕


ចែករំលែក៖