ព័ត៌មានទាន់ហេតុការណ៍៖

រចយន្តស៊េរីទំនើបមួយគ្រឿងបើកបរក្នុងល្បឿនលឿនបុកម៉ូតូហុងដា scoopyបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយរថយន្តសេរីទំនើប១គ្រឿងបើកបុកពេញទំហឹង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងជិត១២យប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ បណ្ដោយផ្លូវ១០០៣ ត្រង់ចំណុចមុខផ្សារអ៊ីអន២  ដែលស្ថិតនៅក្នុងសង្កាត់ឃ្មញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានបុរសម្នាក់ម៉ូតូហុងដា scoopyពាក់ស្លាកលេខភ្នំពេញា1HL4247 តាមបណ្តោយផ្លូវ១០០៣លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តសេរីទំនើប១គ្រឿងពាក់ស្លាកលេខកម្ពុជា V-C-8989 បើកបរដោយនារីម្នាក់នឹងអ្នករួមដំណើរម្នាក់ទៀត ក្នុងល្បឿនលឿនវ៉ាជែងរេចង្កូតទៅបុកនិងម៉ូតូហុងដា scoopy ជនរងគ្រោះបើកបរបញ្ច្រាស់ទិសដៅគ្នាពីមុខពេញទំហឹងបណ្ដាលឲ្យខ្ទាតម៉ូតូជិត ៤០ម៉ែត្រ ចំណែកម្ចាស់ម៉ូតូស្លា/ប់នៅនឹងកន្លែងកើតហេតុ ហើយអ្នកបើកបររថយន្តបង្កនិងអ្នករួមដំណើរនាំគ្នាឡើងជិះម៉ូតូកង់បីគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីច្បាប់។ចំណែកសពជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សីហា សែនសុខ


ចែករំលែក៖