ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីនគរបាលខេត្តកំពង់ចាម ចំអកថា ការឡើងជានាយការិយាល័យព្រហ្មទណ្ឌស្រាលរបស់លោក ថាញ់ សុខវុន ដោយសារជាមនុស្សមានធនធាន

ចែករំលែក៖

ខេត្តកំពង់ចាមៈ ប្រភពពីមន្រ្តីនគរបាលស្ទើរតែទាំងអស់ទូទាំងខេត្តកំពង់ចាម ពិសេសមន្ត្រីនគរបាលតាមការិយាល័យ នានានៃស្នងការដ្ឋានខេត្ត បានឲ្យដឹង និងលើកឡើងប្រហាក់ប្រហែលគ្នាថា ការឡើងឋានះតួនាទីរបស់ លោកអនុសេនីយ៍ឯក ថាញ់ សុខវុន គឺអាចដោយសារលោកជាមនុស្សមានធនធាន បានន័យថា បើការរៀបចំរចនាសម្ពន័ឋានៈតួនាទី ប្រកបដោយតម្លាភាព មែននោះ គឺពិតជាមិនដល់វេន លោក ថាញ់ សុខវុន នោះទេ បន្ទាប់ពីដកលោក សុខ សំបូរ ជានាយការិយាល័យចាស់ចេញ គឺត្រូវបានអស់លោកជានាយរងការិយាល័យចាស់ៗដែលមាន បទពិសោធន៍ការងារយូឆ្នាំនៅទីនោះស្រាប់ទើបត្រឹមត្រូវ ។

ប្រភពមន្ត្រីនគរបាលទាំងនោះបានលើកឡើងទៀតថា លោក ថាញ់ សុខវុន គឺជាមន្រ្តីនគរបាលទើបតែចូលបំរើការងារជាមន្រ្តីនគរបាលយុត្តិធម៍ ពី៥ទៅ៦ឆ្នាំនេះប៉ុណ្ណោះទេ ហើយគ្មានស្នាដៃ បទពិសោធន៍ការងារដឹកនាំ សូម្បីបន្តិច និង ១ឆ្នាំ២ឆ្នាំមុនលោកជាមន្រ្តីនគរបាល ប្រឆាំងគ្រឿងញៀនធម្មតា លោះដល់ឆ្នាំចុងក្រោយនេះលោកឡើងជានាយផ្នែកហើយឡើងមកជានាយរងការិយាល័យប្រឆាំងគ្រឿងញៀន និងឡើងមកជានាយការិយាល័យព្រហ្មទណ្ឌស្រាលតែម្តង បានន័យថា ការឡើង ឋានៈតួនាទីរបស់លោក ថាញ់ សុខវុន គឺច្បាស់ណាស់គេមិនគិតពីបទពិសោធន៍ការងារអ្នកយូរឆ្នាំឬ ធនធានចំណេះដឹងមនុស្សអ្វីទេ គឺគេត្រូវការតែមនុស្សមានធនធានតែប៉ុណ្ណោះឯង!?

ប្រភពដដែលបានលើកឡើងបន្តថា ចំឡែកបំផុតនោះសព្វថ្ងៃលោក សក្តិ ៣ ថាញ់ សុខវុន កំពុងដឹកនាំនាយរងការិយាល័យចាស់ៗដែលមានសក្តិ ៤ និងសក្តិ៤កន្លះ ពិសេសលោក វរសេនីយ៍ទោ ផាន់ បុណ្ណា ជានាយរងការិយាល័យជាង២០ឆ្នាំមកហើយ ។ ហើយប្រភពបានបង្ហើបថា ការឡើងបុណ្បឡើងសក្តិដ៏ចំឡែករបស់ លោក ថាញ់ សុខវុន គឺមានការរត់ការជ្រោមជ្រែងពីលោក ស្នការរងខេត្តកំពង់ចាមម្នាក់ ដែលជាញាតិសន្តានរបស់គេ ហើយកន្លងទៅលោកស្នងការរងនោះបានតំណែងជាស្នងការរង ក៏ដោយសារជាមនុស្សមានធនធានដែរ ចំណែកធនធានចំណេះដឹងលោកស្នងរងនេះ សូម្បីសរសេរអក្សរមិនត្រង់បន្ទាត់ផង ។

ទាក់ទងនិងករណីមិនប្រកតីនេះលោកឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តមិនអាចសុំការបកស្រាយបានទេដោយលោកជាប់បេសកម្មទៅប្រទេសអូស្ត្រាលី។ ចំណែកលោកឧត្តមសេនីយ៍ត្រី ហេង សម្បត្តិ ស្នងការស្តីទី មិនលេខទំនាក់ទំនងបាន ៕ វណ្ណៈ

img_6642 img_6641


ចែករំលែក៖