ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីលួចគាស់ផ្ទះយកទ្រព្យសម្បត្តិ

ចែករំលែក៖

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវកម្លាំងនគរបាលខេត្តបន្ទាយមានជ័យចាប់ខ្លួនបាន បន្ទាប់ពីជននេះ ចួលលូចគាស់ផ្ទះអ្នកស្រុកយកទ្រព្យសម្បត្តិ កាលពីវេលាម៉ោង១១និង៣៥នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ម៉ក់ គង់ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅក្នុងភូមិ កើត ហេតុ ពាក់ពន្ធករណីអំពើលួច(គាស់ទំលាយផ្ទះ) ។

សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ កន្លងទៅវេលាម៉ោង១៧និង៣០នាទី មានករណីអំពើលួចបានកើតឡើងបង្កដោយជនសង្ស័យ៣នាក់ ឈ្មោះ ម៉ក់ គង់់ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្នុងភូមិភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ, ឈ្មោះ ប៉ក រាត្រី ហៅ រ៉ិត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិកោះកែវ ឃុំឫស្សីក្រោក, និងឈ្មោះហាំង (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភណ្ឌ បានធ្វើសកម្មភាពគាស់ផ្ទះរបស់ឈ្មោះ ម៉ក់ ការ៉ូន ភេទប្រុស អាយុអាយុ៤១ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ខណៈម្ចាស់ផ្ទះមិននៅ ហើយចូលលួចយកម៉ូតូ១គ្រឿង ម៉ាក់ហុងដា ឌ្រីម ពណ៌ខ្មៅ សេរី២០១២ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១G.៤២៦១ និងទូរទស្សន៍១គ្រឿង ម៉ាកសាំសុង ពណ៌ខ្មៅ១គ្រឿង ។

ប្រភពបន្តថា បន្ទាប់ពីកម្លាំងជំនាញស្រាវជ្រាវ និងងឃាត់ខ្លួនបានជនសង្ស័យឈ្មោះម៉ក់ គង់ រួមជាមួយវត្ថុតាងម៉ូតូ គ្មានស្លាកលេខ មកកាន់ស្នងការដ្ឋាន ចំណែកបក្ចពួក២នាក់ទៀត បានរត់គេចខ្លួនបាត់ ។

ជនសង្ស័យខាងលើ បន្ទាប់ពីមានការសាកសួរពីកម្លាំងជំនាញ គេបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តដូចពាក្យសមត្ថកិច្ចចោទសួរមែន ។ ក្រោយពីសាកសួរ សមត្ថកិច្ចបានកសាងសំណុំរឿងជនសង្ស័យ រួចបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកបក្ខពួក កម្លាំងសមត្ថកិច្ចជំនាញបាននឹងកំពុងស្រាវជ្រាវរកដើម្បីចាប់ខ្លួន ៕ វណ្ណា

abc

abc-4
abc-1 abc-2 abc-3


ចែករំលែក៖