ព័ត៌មានទាន់ហេតុការណ៍៖

បុរសគឃ្លានតណ្ហា ទៅយកស្រីម្តុំវត្តភ្នំបន្ធូរអារម្មណ៍ ត្រូវពួកកាងប្លន់យកលុយអស់ពីខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសគ វ័យជាង៣០ឆ្នាំម្នាក់បានជិះរ៉ឺម៉កម៉ូតូទៅរកនាងៗរកស៊ីផ្លូវភេទនៅម្តុំវត្តភ្នំដើម្បីយកទៅរួមភេទក្នុងផ្ទះសំណាក់ តែមិនទាន់ទាំងបានយកទៅផងស្រាប់តែពួកកាងនាងៗនៅម្តុំនោះវាយប្លន់យកលុយអស់រលីងពីខ្លួនទើបបង្កឲ្យភ្ញាក់ផ្អើលទាំងយប់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង០០រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវលេខ១៣ កែងផ្លូវលេខ១៥៤ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរង(គ-ថ្លង់)គ្រោះមិនស្គាល់ឈ្មោះម្នាក់អាយុប្រមាណជាង៣០ឆ្នាំបានជិះម៉ូតូរ៉ឺម៉កសំដៅទៅម្តុំវត្តភ្នំដើម្បីរកនាងរកស៊ីផ្លូវភេទយកទៅបន្ទូរអារម្មណ៍នៅផ្ទះសំណាក់។ ប៉ុន្តែពេលទៅដល់វត្តភ្នំមិនទាន់បានហៅនាងៗផង ស្រាប់តែមានក្រុមកាងនាងៗនៅទីនោះប្រមាណ៣-៤នាក់ ចូលទៅដល់ក្របួចកអាវវាយប្លន់យកលុយអស់រលីងពីខ្លួន ។

ប្រភពដដែលបានឲ្យដឹងទៀតថា ពេលនោះដោយខឹងខ្លាំងពេក បុរសគរូបនោះបានរត់ដេញតាមវាយពួកកាងនាងៗនោះដើម្បីយកលុយមកវិញ តែភ្លាមនោះពួកជនពាលបានទាញដាវដេញកាប់ទាំងបុរសគនិងអ្នកបើករ៉ឺម៉កម៉ូតូធ្វើឲ្យជនរងគ្រោះភ័យនាំគ្នារត់បាតជើងសព្រាត ហើយប្រឹងបើកម៉ូតូរ៉ឺម៉ករត់តាំងពីវត្តភ្នំរហូតមកដល់ខាងក្រោយវត្តឧណ្ណាឡោមក៏បុកគេបណ្តាលឲ្យក្រឡាប់រ៉ឺម៉ករងរបួសខ្លួនឯងថែមទៀត ។

ទោះយ៉ាងណាក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់បម្រុងជួយអន្តរាគមន៍ តែដោយសារជនរងគ្រោះជាមនុស្សគសួរទៅមិនដឹងអី ស្តាប់គ្នាមិនបាន ទើបសមត្ថកិច្ចឲ្យជនរងគ្រោះទាំងពីរនាក់ជិះរ៉ឺម៉កត្រឡប់ទៅផ្ទះវិញដោយមិនដឹងថា លុយដែលក្រុមកាងស្រីប្លន់យកទៅនោះមានប៉ុន្មាននោះទេ ៕ ប្រាថ្នា

as


ចែករំលែក៖