ខេត្តកំពង់ចាម ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយ សេនាធិការ
ចម្រុះនៃកងយោធពលខេមរ ភូមិន្ទ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ បាននាំយកអាវរងាជាច្រើនសម្រាប់ ជាអំណោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ទៅចែកជូនកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចំនួន១៥អង្គភាព ដែលកំពុងឈរជើងនៅភូមិសាស្រ្តទិសយោធភូមិភាគពិសេស នៃ ទីបញ្ជាការវរសេនាតូចលេខ ក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង (ស្តុកអាចម៍ រមាស) ។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែង ក្នុងពេលចែកអាវរងានោះថា ប្រមុខរាជ រដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ទៅលើសុខទុក្ខ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែល បានលះបង់កម្លាំងកាយចិត្ត ដើម្បីការពារ ជាតិ និងរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ សង្គមជាតិ ។
លោកនាយឧត្តមសេនីយ៍ បានបន្តថា ឈរលើស្មារតីនៃការយកចិត្ត ទុកដាក់នេះសម្តេចតេជោតែងបានចាត់ ចែងរូបលោកចុះជួបពិនិត្យការរស់នៅ របស់កងទ័ពនៅគ្រប់កន្លែង ហើយនៅ ពេលរដូវជិតឈានមកដល់រដូវរងាសម្តេច តេជោ ហ៊ុន សែន ក៏បានចាត់ចែងយកអាវរងាចែកជូនកងទ័ពបន្ថែមទៀត ។
ទន្ទឹមនោះនាយឧត្តមសេនីយ៍ គន់ គីម បានផ្តាំផ្ញើដល់កងទ័ពទាំងអស់ឲ្យចិត្តទុកដាក់ថែទាំសុខភាព ជាពិសេសនៅក្នុងរដូវ រងាខាងមុខនេះ ៕ ហេង សូរិយា