ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌឫស្សីកែវឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរសារធាតុញៀនរកឃើញថ្នាំញៀន៣៣៨កញ្ចប់តូច ៤កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ុំឫស្សីកែវ និងប្រជាការពារសង្កាត់ឬស្សីកែវ បានឆ្មក់ចូលបង្ក្រាបទីតាំងមួយកន្លែង ដែលជួញដូរនូវសារធាតុញៀនកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែវិចិ្ឆកា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌឬស្សីកែវ បានមានប្រសាសន៍ថា ដោយយោងតាមស្មារតីអនុវត្តយ៉ាងមេីងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានៅក្នុងអង្គប្រជុំកាលពីប៉ុន្មានថ្ងៃមុនថា អោយអធិការខណ្ឌទាំង ១២ យកចិត្តទុកដាក់បង្ក្រាបនៅបទល្មើសអោយខានតែបាននៅក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាស្កាត់នៅបទល្មើសដូចជា ឆក់ ប្លន់ លួច គាស់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ និងករណីជួញដូរគ្រឿងញៀនផងដែរ។

លោក ម៉ៅ ចាន់ថុន នាយរងផ្នែកទទួលបន្ទុកព្រហ្មទណ្ឌខណ្ឌ បានអោយដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងខាងលើនេះ គឺសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវអស់រយៈពេលជាង ១ខែកន្លះ ទើបតែថ្ងៃនេះ សមត្ថកិច្ចបានធ្វើការបង្ក្រាប និងឃាត់ខ្លួនបានស្ត្រីម្នាក់ដែលកំពុងតែដើរមកឈរលក់ថ្នាំអោយជនសង្ស័យម្នាក់នៅមុខផ្ទះសំណាក់យីហោ «បឹងកម្សាន្ត» ដែលស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ហើយសមត្ថកិច្ចយើងបានបន្តទៅធ្វើការឆែកឆេរទីតាំងផ្ទះជួល ដែលនៅក្បែរនោះ ដោយបានឆែកឆេររកឃើញថ្នាំញៀនចំនួន ៣៣៨កញ្ចប់តូច ព្រមទាំងថ្នាំញៀន ៤កញ្ចប់ធំ បានដកហូតឧបករណ៍ប្រើប្រាស់មួយចំនួន ប្រដាប់ច្រកដាក់ថ្នាំញៀនលក់ ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន ១គ្រឿង និងប្រាក់មួយចំនួន ដោយនៅក្នុងប្រតិបតិ្តការនេះ ត្រូវបានបិទបញ្ចប់កាលពីវេលាម៉ោង ៣និង០០នាទីរសៀល។

លោក ណាយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌ បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ទី១-ឈ្មោះ អ៊ួង ចាន់នី ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ បុគ្គលិកហាងទន្លេសាប ទី២-ឈ្មោះ ស្មាន រូ៉នី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ បុគ្គលិកហាងបារាំង ទី៣-ឈ្មោះ សុខ ណារី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរ នៅផ្ទះ និងទី៤-ឈ្មោះ អ៊ួង ចិន្តា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នអ្នកទាំង ៤នាក់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ខាងលើ រួមជាមួយនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕ធំ បានដកហូតឧបករណ៍ប្រើប្រាស់មួយចំនួន ប្រដាប់ច្រកដាក់ថ្នាំញៀនលក់ ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន ១គ្រឿង និងប្រាក់មួយចំនួន ដោយនៅក្នុងប្រតិបតិ្តការនេះ ត្រូវបានបិទបញ្ចប់កាលពីវេលាម៉ោង ៣និង០០នាទីរសៀល។

លោក ណាយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌ បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ទី១-ឈ្មោះ អ៊ួង ចាន់នី ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ បុគ្គលិកហាងទន្លេសាប ទី២-ឈ្មោះ ស្មាន រូ៉នី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ បុគ្គលិកហាងបារាំង ទី៣-ឈ្មោះ សុខ ណារី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរ នៅផ្ទះ និងទី៤-ឈ្មោះ អ៊ួង ចិន្តា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នអ្នកទាំង ៤នាក់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ខាងលើ រួមជាមួយនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ អរុណរះ

1 2 3


ចែករំលែក៖