ខេត្តកំពង់ឆ្នាំង ៖ សពស្រ្តីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងប្រឡាយទឹកមួយ ក្បែរលូមួយកន្លែងជិតរបងវត្ត ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅខាងត្បូងរបងវត្តត្រពាំងប្រាសាទ ក្នុងភូមិតាំងត្រពាំង ឃុំពេជចង្វា ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលស្រុកបរិបូរណ៌បាននិយាយអោយដឹងថាស្ត្រីរូបរងគ្រោះមានឈ្មោះ ជួន សារ៉ាន់ អាយុ៤៧ឆ្នាំ រស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ជាកម្មករដាំដំឡូងមី នៅក្រុមហ៊ុនចិន នៅភូមិតាំងត្រពាំង ឃុំពេជចង្វា ស្រុកបរិបូណ៌ ។
សមត្ថកិច្ចបានអោយដឹងទៀតថា ក្រោយពីប្រជាពលរដ្ឋប្រទះឃើញសាសពស្រ្តីរូបនេះ បានផ្តល់ព័តមានមកសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះទៅពិនិត្យសាសពស្រ្តីរូបនេះ ក្រោយពីពិនិត្យសាកសពដែលធ្វើកោសល្យវិច្ច័យដោយមន្រ្តីជំនាញ បានធ្វើការសន្និដ្ឋានថា ការស្លាប់របស់ស្រ្តីរងគ្រោះអាចបណ្តាលមកពីស្រ្តីរូបនេះ មានអាការៈខ្យល់គមិនស្រួលខ្លួនដើរធ្លាក់ប្រឡាយ ដោយមិនមានអ្នកទើបបណ្តាលអោយស្លាប់តែម្តង ។ ព្រោះថានៅលើសាកសពជនរងគ្រោះពុំមានស្លាកស្នាមអ្វីដែលបង្ករដោយសារករណីឃាតកម្មនោះឡើយ ។
សមត្ថកិច្ចក្រោយពីពិនិត្យសាសពរួចបានប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕ ចន្ថា