ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌសែនសុខសំណូមពរប្រជាពលរដ្ឋកុំលេងល្បែងសុីសង

ចែករំលែក៖

ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំលេងល្បែងសុីសងព្រោះវានាំឲ្យខាតបង់ថវិកាក្នុងគ្រួសារហើយអាចកើតមាន អំពើហិង្សាក្នុងគ្រួសារទៀតផង ជាពិសេស ចាក់កន្ទុយលេខ។

សូមបងប្អូនខិតខំបង្កើនមុខរបរផ្សេងបន្ថែមទៀតដើម្បីបានប្រាក់ ចំណូលផ្គត់ផ្គង់ជីវភាពក្នុងគ្រួសាររបស់ បងប្អូន។ នេះគឺជាប្រសាសន៍លោកបុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌ សែនសុខថ្លែងនៅក្នុងឱកាសចែកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ ប្រជាជនក្រីក្រ និងជនរងគ្រោះដោយ ជំនន់ទឹកភ្លៀងចំនួន៣៩គ្រួសារ រស់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពី ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលា បុណ្យឧកញ៉ាវាំង។

លោក ប៉ឹល កុសល មានប្រសាសន៍ថា ល្បែងសុីសងគ្រប់ប្រភេទគឺច្បាប់មិន អនុញ្ញាតឲ្យលេងទេព្រោះថាបើមាន បនល្បែងទាំងនេះដូចជាកន្ទុយលេខ អាប៉ោង បៀ ។ល។និង។ល។ គឺនាំឲ្យកើតមានអំពើហិង្សាក្នុងគ្រួសារបទល្មើសចោរកម្មផ្សេងៗ ដូចជាលួច ឆក់ ប្លន់ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមទៀតផង ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចៀសវាង ឲ្យឆ្ងាយពីល្បែងទាំងអស់នេះ ហើយត្រូវខិតខំប្រឹងប្រែងប្រកបរបរណាដែលរកចំណូលបានច្រើនដើម្បីផ្គត់ផ្គង់គ្រួសារវិញ ។
ជាមួយគ្នានេះលោក ប៉ឹល កុសល ក៏បានណែនាំប្រជាពលរដ្ឋទាំងអស់ នៅ ពេលទំនេរពីការងារ ត្រូវបង្កើនចំណូល ដោយខ្លួនឯង ដើម្បីចិញ្ចឹមគ្រួសារ ដោយ ដាំដំណាំ បន្លែ បង្ការ គ្រប់ប្រភេទ ចិញ្ចឹម មាន់ ទា ក៏ដូចជាចិញ្ចឹមសត្វជ្រូក ជាដើម ការធ្វើបែបនេះ គឺជាផលចំណូលមួយសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសាររបស់បងប្អូន ។

បន្ទាប់មកលោកអភិបាលខណ្ឌបានប្រាប់ថាអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា ដែលត្រូវចែកជូនដល់ប្រជាជន ក្រីក្រទាំងនោះជាក់ស្តែងនៅក្នុងគ្រួសារ នីមួយៗបានទទួលនូវ ស្រោមសំបុត្រ១ដែលមានលុយចំនួន៣មឺុនរៀល អង្ករ១បាវ ទម្ងន់៣០គីឡូក្រាម និងមីកញ្ចប់ចំនួន ១កេស ត្រីខកំប៉ុង១យួរចំនួន១០កំប៉ុង និងកញ្ចប់សម្ភារចំនួន១ក្នុងនោះមាន មុង១ ក្រមា១ សារុង១ ភួយ១ ។

លោកអភិបាលខណ្ឌក៏បានបញ្ជាក់ថា ប្រភពអំណោយទាំងនេះក៏មានការជួយ ឧបត្ថម្ភពីព្រះសង្ឃ នៅតាមវត្តនានាផងដែរ ប៉ុន្តែមិនអាចចែកជូនជាអចិន្ត្រៃយ៍បាននោះ ទេ គឺបានម្តងម្កាលប៉ុណ្ណោះព្រោះការឧបត្ថម្ភមានច្រេីនតំបន់ ក្នុងខណ្ឌសែនសុខរបស់ យើង ។

លោកអភិបាលខណ្ឌបានប្រសាសន៍ បញ្ជាក់ថា ទាំងនេះគឺជាឆន្ទៈរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែណែនាំឲ្យលោកយកចិត្តទុកដាក់ដល់ប្រជាជននៅក្នុងមូលដ្ឋាន ជាពិសេសជន រងគ្រោះ និងជនចាស់ជរា ឬ ទីទ័លក្រ តែង តែបានទទួលការឧបត្ថម្ភមានស្បៀងអាហារ និងសម្ភារប្រេីប្រាស់ផ្សេងៗមួយចំនួនពី សម្តេចតាមរយៈអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌសែនសុខ ៕ តុង សីហា

unnamed-1 unnamed-2 unnamed


ចែករំលែក៖