ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួនក្រោយពីកាប់បុរសម្នាក់ទៀតរងរបួសធ្ងន់ដោយសង្ស័យលួចស្រឡាញ់ប្រពន្ធខ្លួន

ចែករំលែក៖

  ខេត្តបន្ទាយមានជ័យៈបុរសម្នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យដោយបុរសម្នាក់ទៀតកាប់ប្រហារសង្ស័យថាលួចស្រឡាញ់ប្រពន្ធខ្លួន ខណៈជនរងគ្រោះកំពុងដេកនៅលើអង្រឹងក្រោមផ្ទះអ្នកជិតខាងកាលពីរថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ២០២៦​  វេលាម៉ោង១៥​  ភូមិខ្ញែរ​ ឃុំបុស្បូវ​  ស្រុកព្រះនេត្រព្រះ​ ។នគរបាលស្រុកព្រះនេតព្រះបានឲ្យដឹងថាៈជនរងគ្រោះឈ្មោះវីត​  រ៉ាវៀន​ ហៅវីន​  ភេទប្រុស​ អាយុ២២ឆ្នាំ​ ជនជាតិខ្មែរ​  នៅភូមិខ្ញែរ​ ឃុំបុស្បូវ​  ស្រុកព្រះនេត្រព្រះ​ ខេត្ត  ។ជនសង្ស័យឈ្មោះ​ វ៉ាត់​ ស្នា​  ភេទប្រុស​  អាយុ៣៤ឆ្នាំ​ ជនជាតិខ្មែរ​  នៅភូមិខ្ញែរ​ ឃុំបុស្បូវ​  ស្រុកព្រះនេតព្រះខេត្តផងដែរ ។

នគរបាលបានឲ្យដឹងទៀតថាៈនៅមុនពេលកើតហេតុជនរងគ្រោះកំពុងតែដេកនឹងអង្រឹងក្រណាត់នៅក្រោមផ្ទះឈ្មោះ​ វ៉ាន​ រិទ្ធ​( ហៅកាន​ គាត​ ) អាយុ៦៧ឆ្នាំ នៅភូមិជាមួយគ្នា ជាឪពុកក្មេករបស់ឈ្មោះវ៉ាត់​ ស្នា​ ជាជនដៃដល់ ដែលមានផ្ទះនៅជិតគ្នា )​    ពេលនោះស្រាប់តែឈ្មោះ​ វ៉ាត់​ ស្នា​    កាន់ពូថៅ  ដេីរចូលទៅពីចំហៀងផ្ទះដែលមានរបងថ្ម​ និងមានទុកផ្លូវដេីរចេញចូលបាន​ឆ្លងចូលទៅកាប់ទៅលើជនរងគ្រោះដែលមិនបានដឹងខ្លួនជាមុន​ ត្រូវចំក្បាល​ នឹងផ្ទៃមុខ   បណ្តាលអោយត្រូវចំនួន​០៨កន្លែង​ រងរបួសធ្ងន់ពេល បន្ទាប់ពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនចេញពីកន្លែងកេីតហេតុ ក្រោយមកត្រូវនគរបាលឃាត់ខ្លួនបាន។  ចំណែកជនរងគ្រោះបានបញ្ជូនមកមន្ទីរពេទ្យស្រុកព្រះនេត្រព្រះ​  ហេីយបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា​  ជប៉ុន​  មង្គលបូរី​ ។ នគរបាលបានបញ្ជាក់បន្ថែមទៀតថាៈក្រោយឃាត់ខ្លួនជនសង្ស័យឈ្មោះវ៉ាត់​  ស្នា​  បានឆ្លេីយសារភាពថា​  ពិតជាបានយកពូថៅផ្លែដែកកាប់ទៅលេីឈ្មោះវីត​ រ៉ាវៀន​ ហៅវីន​ ប្រាកដមែន​  គោលបំណងកាប់អោយស្លាប់  មូលហេតុ​ មានការសង្ស័យថា​  ជនងគ្រោះមានទំនាក់ទំនង​ស្រលាញ់ប្រពន្ធខ្លួន ។  បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងដេីម្បីអនុវត្តតាមនីតិវិធី​    ៕វណ្ណា


ចែករំលែក៖