ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌចំការមន ចុះរដ្ឋបាលនៅប្លុកដីឡូត៍មួយកន្លែងឃាត់ខ្លួនជនសង្ស័យ១២នាក់

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យ១២នាក់ ត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីលាក់ទុកដាវសាំមូរ៉ៃខុសច្បាប់ ខណៈកម្លាំងនគរបាលខណ្ឌចំការមន ចុះរដ្ឋបាលនៅប្លុកដីឡូត៍មួយកន្លែង ។

ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង៣០ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចដីឡូត៍មួយកន្លែងគ្មានលេខ ភូមិ១ ក្រុម១ ផ្លូវលេខ៤៧៨ កែងផ្លូវ១៣៥ សង្កាត់ទួលទំពួង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមសម្ដីពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងនគរបាលខណ្ឌចំការមន ដឹកនាំដោយលោកវិរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការរងខណ្ឌចំការមន ចុះរដ្ឋបាលនៅប្លុកដីឡូត៍មួយកន្លែង ខណៈមកដល់ចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យខាងលើដោយមានការសង្ស័យក៏ត្រូវកម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនមនុស្ស១២នាក់ក្នុងស្រីម្នាក់ពាក់ព័ន្ធករណីលាក់ទុកដាវសាំមូរ៉ៃខុសច្បាប់ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងនេះត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ប្រគល់ឲ្យទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៕ ស រស្មី

imagejpeg imagejpegd imagejpegf s


ចែករំលែក៖