ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរថៃចាប់បញ្ជូនពលរដ្ឋខ្មែរម្នាក់ប្រគល់ឲ្យអាជ្ញាធរកម្ពុជាតាមច្រកជប់គគីរពីបទឆ្លងដែនកាប់ឈើគ្រញូងក្នុងដីថៃ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ កាលពីវេលាម៉ោង ៤រសៀលទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅច្រក ជប់គគីរភាគីថៃបានប្រគល់ប្រជាពលរដ្ឋ ខ្មែរម្នាក់ឲ្យមកភាគីកម្ពុជាវិញ បន្ទាប់ពីឆ្លងដែនខុសច្បាប់ទៅរកកាប់ឈើ ។

ជននេះ មានឈ្មោះ លី ប៊ុនរិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ ស្រុកកំណើតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបានចូលទៅកាប់ឈើ គ្រញូងក្នុងដីថៃ(នៅទល់មុខភូមិសាស្ត្រស្រុកអន្លង់វែង ហើយត្រូវបានសមត្ថកិច្ច ថៃចាប់ ខ្លួនកាលពីឆ្នាំ២០១៥ ។

ពលរដ្ឋខ្មែរម្នាក់នេះក៏ត្រូវតុលាការកាត់ទោសឲ្យជាប់គុកនៅស្រុកណាំរ៉ង ខេត្តបុរីរាំុ ប្រទេស ថៃ អស់រយៈពេល១៨ខែទើបដោះលែង មកវិញនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ៕ សហការី

untitled-1


ចែករំលែក៖