ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូស្មាស់២គ្រឿងបើកបុកគ្នាពេញមួយទំហឹងរបួសធ្ងន់ ស្រាល៤នាក់

ចែករំលែក៖

ខេត្តកណ្តាលៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូហ៊ុយហ្ស៊ូគីស្មាស់២គ្រឿងបើកបុកគ្នាពេញមួយទំហឹង បណ្តាលឲ្យមនុស្សប្រុស-ស្រី៤នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៩ និង២០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ២១បេ ត្រង់ចំណុចខាងមុខហាងលក់ទូរស័ព្ទយីហោ ឆាយ ហេងថ្មី ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ម៉ូតូបង្កម៉ាកស៊ុយហ្ស៊ូគី ស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1S-9338 អ្នកបើកបរដោយស្ត្រីមិនស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកែវសាន្ត ។ ម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ូគី ស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y-6756 បើកបរដោយឈ្មោះ កើប វុន ភេទប្រុស អាយុ១៩ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិលើកដែក ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។ ម៉ូតូនេះមានអ្នករួមដំណើរជាមួយ២នាក់ ទី១-ឈ្មោះ វូន រត្ន័ ភេទស្រី អាយុ២១ឆ្នាំ (រងរបួសស្រាល) មានទីលំនៅភូមិស្វាយស ឃុំក្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ទី-ឈ្មោះ មិ តុលា ភេទស្រី អាយុ១៧ឆ្នាំ (រងរបួសស្រាល មានទីលំនៅភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយ ខេត្តកំពង់ធំ ។

សាក្សីនិយាយថា នៅមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគី ស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1S-9338 បើកឆ្លងផ្លូវជាតិលេខ២១ក្នុងទិសដៅពីកើតទៅលិច ស្របពេលនោះម៉ូតូម៉ាកស៊ុយហ្ស៊ូគី ស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y-6756 បើកពីទិសខាងត្បូងទៅទិសខាងជើងមកដល់គេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់ ក៏បុកពេញមួយទំហឹង បណ្តាលឲ្យដួលរបួសទាំងសងខាងតែម្តង ។

បច្ចុប្បន្នជនរងគ្រោះទាំង៤នាក់កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ។ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

as-6 as as-1 as-2 as-3 as-4 as-5


ចែករំលែក៖