ភ្នំពេញ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ បានបញ្ចូនជនស្ស័យ០៧នាក់ទៅសាលាតំបូងរាជធានីភ្នំពេញ ដេីម្បីផ្ទន្ទាទោសតាមច្បាប់ ពាក់ព័ន្ធនឹង ករណីចំនួន០២ គឺហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើដាវកែច្នៃ កាំបិតប៉័ងតោកាប់ និងយកដុំថ្មគប់ជនរងគ្រោះបណ្តាលឱ្យរងរបួស និងកាប់បំផ្លាញម៉ូតូ ។
យោងតាមរបាយការណ៍របស់មន្ត្រីជំនាញ បានឲ្យដឹងថា ករណីទី១ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃ កាំបិតប៉័ងតោ កាប់ និងយកដុំថ្មគប់ជនរងគ្រោះបណ្តាលឱ្យរងរបួស និងកាប់បំផ្លាញម៉ូតូ) កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០១និង៣០នាទី រំលងអធ្រាត្រ ត្រង់ចំណុចផ្លូវបេតុង មុខភោជនីយដ្ឋាន «ឫស្សីផ្អែម» ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាក្រុមក្មេងទំនើងឈ្មោះ «សាលាបុណ្យដីតូច SLB DT»)។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ (អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យប្រគល់មកអធិការដ្ឋាននគរបាលខណ្ឌដង្កោ)៖ ១/ ឈ្មោះ គន្ធា បុត្រា ហៅ ឆ្លាម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២/ ឈ្មោះ ជឿន វាសនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលវេលា និងទីតាំងឃាត់ខ្លួន៖ វេលាម៉ោង ០៥និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រង់ចំណុចផ្ទះសំណាក់លីហួរ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ប្រគល់មកអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃខែឆ្នាំដដែល)។
ចំពោះករណីទី២ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃកាប់ និងយកដុំថ្មគប់ជនរងគ្រោះបណ្តាលឱ្យរងរបួសបាក់កដៃខាងឆ្វេង និងរលាត់ស្បែកខ្នង) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០១និង០០នាទីរំលងអាធ្រាត្រ ត្រង់ចំណុចច្រកចូលបុរីពិភពថ្មី៣ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាក្រុមក្មេងទំនើងឈ្មោះ JJT «ក្រុមខ្លាំង»)។ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖ ១/ ឈ្មោះ សុខ ឈុយ ហៅ រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់ ទីលំនៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ២/ ឈ្មោះ ដេ វិត ហៅ វិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួល ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ៣/ ឈ្មោះ ម៉ែន ភារុណ ហៅ រុណ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួល ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ៤/ ឈ្មោះ នឹម ចា ហៅ យ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ៥/ ឈ្មោះ ទុំ សុភត្រា ហៅ ញ៉ាញ់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ពេលវេលា និងទីតាំងឃាត់ខ្លួន៖ វេលាម៉ោង ០៣និង៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រង់ចំណុចមុខក្រុមហ៊ុនហុងដា ផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ប្រគល់មកអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល)។
បច្ចុប្បន្ន នេះ កម្លាំងជំនាញ នៃអធិដ្ឋាននគរបាលខណ្ឌដង្កោ និងមានការសម្របសម្រួលពីលោក ញ៉ាន បូរី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចបានបញ្ចូនជនសង្ស័យ០៧នាក់ខាងលេី ទៅកាន់សាលាតំបូងរាជធានីភ្នំពេញ ដេីម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ដោយ ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច