ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ផឹកស្រាស្រវឹងជិះម៉ូតូបុកដើមឈើស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង៧និង៤៥នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍១ករណីកើតឡើងបណ្តាលឲ្យបុរស២នាក់ជិះម៉ូតូទៅបុកដើមឈើស្លាប់ភ្លាមៗនៅចំណុចផ្លូវកោង ឋិតនៅ ភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា បុរស២នាក់ ដែលផឹកស្រាស្រវឹងជិះម៉ូតូទៅបុកនឹងដើមឈើស្លាប់ ទី១-ឈ្មោះ សុខា អាយុ៤៨ឆ្នាំ រស់ នៅស្រុកកំរៀង ខេត្តបាត់ដំបង និងទី២-ឈ្នោះ ញ៉ែម និល ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ។ ជនរងគ្រោះជិះម៉ូតូម៉ាកស៊ុយហ៊្សុយគី វីវ៉ាស៊េរីឆ្នាំ២០១២ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន1A-៦៦៨៨។ បច្ចុប្បន្នសពបុរសទាំង២នាក់សមត្តកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

នគរបាលចុះពិនិត្យសាកសពឲ្យដឹងថា ករណីជនរងគ្រោះមុខដើមឈើស្លាប់នេះព្រោះតែស្រវឹងស្រាខ្លាំងហើយបើកលឿន ហួសកំណត់៕ ស សារ៉េត

ase-3 ase ase-1 ase-2


ចែករំលែក៖