ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវជាតិលេខ៥ក្លាយជាចំណតរថយន្តតូច ធំ និងជាទីតាំងលក់ដូរគ្មានសណ្តាប់ធ្នាប់

ចែករំលែក៖

ប៉ោយប៉ែត៖ ផ្លូវជាតិលេខ៥ ចាប់ពីរង្វង់មូលក្រុងប៉ោយប៉ែតរហូតមកដល់ផ្សារកណ្ដាលរងការិះគន់ពីអ្នកធ្វើដំណើរជាតិ និងអន្តរជាតិថា គ្មានសណ្តាប់ធ្នាប់ ព្រោះតែសងខាងផ្លូវស្ទើរក្លាយទៅជាចំណតយានយន្ត និងអ្នកលក់ស្ទើរ ស្មើទីផ្សារទៅហើយ។

សកម្មភាពនេះ ធ្វើឲ្យពួកគាត់ពិបាកធ្វើដំណើរឆ្លងកាត់ទីក្រុងដែលពុំសូវមានសោភណភាពមួយនេះណាស់ ។

អ្នកដំណើរតែងតែរអ៊ូរទាំថា ថ្ងៃណាក៏ដូចថ្ងៃណាដែរ បើកភ្នែកឆ្លងកាត់ផ្លូវជាតិលេខ៥ឃើញមានតែការកកស្ទះចរាចរ ពិសេសនៅពេលព្រឹកធ្វើឲ្យអ្នកធ្វើដំណើរ យឺតយ៉ាវនាំឲ្យខាតពេលវេលារបស់ពួកគាត់ ។ «ភាពអនាធិបតេយ្យនៃការចតយានយន្តតូចធំតាមសងខាងផ្លូវជាតិ បង្កឲ្យមានការកកស្ទះញឹកញាប់ធ្វើឲ្យបាត់បង់សោភណភាពតាមដងផ្លូវជាតិលេខ៥នៅក្រុងប៉ោយបែតនេះមិនមែនកើតចេញពីការចតយានយន្តគ្មានសណ្តាប់ធ្នាប់តែម្យ៉ាងទេ វាបណ្តាលមកពីអាជីវករលក់ចំណីអាហារ និងផ្លែឈើតាមរទេះគ្រប់ប្រភេទផងដែរ ។

សកម្មភាពនេះក៏បញ្ហាខាងលើវាអាចធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិមួយផ្នែកដែរ ព្រោះផ្លូវជាតិមួយខ្សែនេះជាច្រកទ្វារអន្តរជាតិមួយសំខាន់ដែលមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ចរាចរឆ្លងកាត់ក្នុងមួយថ្ងៃៗរាប់ម៉ឺននាក់ ។

ទោះបែបណាក៏ដោយសមត្ថកិច្ចគួរតែរៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ៥នៅក្រុងប៉ោយបែត នេះកុំឧ្យមានការកស្ទះដូចសព្វថ្ងៃទៀត ?

ជាពិសេសការចតអនាធិបតេយ្យដែលយកដងផ្លួវធ្វើជាចំណតម៉ូតូនិងរថយន្តនោះគឺមុខមន្ទីរពេទ្យប៉ោយប៉ែត១ ធ្វើឧ្យពិបាករថយន្តសង្គ្រោះបន្ទាន់ដឹកអ្នក ជំងឺ ចេញចូលពិបាកសង្គ្រោះទាន់ពេលវេលា ។ ចំណែកទីតាំងមួយកន្លែងទៀតនៅ មុខផ្សារកណ្ដាលក៏បង្កការលំបាកដល់រថយន្តធ្វើដំណើរហើយនៅទីនៅនោះក៏ធ្លាប់កើតមានគ្រោះថ្នាក់ចរាចរណ៏ជាញឹកញាប់ផងដែរ។

លោកអភិបាលក្រុងប៉ោយប៉ែតង៉ោម៉េងជ្រួនមានប្រសាសន៏ថាលោកកំពុងតែនឹងត្រៀមប្រជុំជាមួយមន្ត្រីសណ្ដាប់ធ្នាប់និងចាត់ឧ្យរថយន្តទាំងនោះចូលក្នុងបេន ដែរលោកមិនទុកបណ្ដែតបណ្ដោយឲ្យមានសកម្មភាពអនាធិបតេយ្យបែបនេះ ឡើយ?

លោកធិនស៊ិនដេតអធិការក្រុងប៉ោយប៉ែតមិនអាចសុំការបកស្រាយបានឡើយ ព្រោះទូរស័ព្ទរបស់លោកចុចចូលគ្មានអ្នកទទួល ៕ វណ្ណា

aes-2 aes aes-1


ចែករំលែក៖