ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់អំពាវនាវសមត្ថកិច្ចចាប់ខ្លួនជនដៃដល់២នាក់ ដែលបាញ់២គ្រាប់ត្រូវកូនរបស់គាត់របួសធ្ងន់

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់ អំពាវនាវដល់សមត្ថកិច្ចស្ថាប័នបង្កើនការស្រាវជ្រាវស៊ីបអង្កេត វែកមុខចាប់ជនដៃដល់២នាក់ មកផ្ដន្ទាទោសតាមច្បាប់ គ្រាដែលជនដៃដល់២នាក់បានយកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់កូនរបស់គាត់បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិ-សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បុរសដែលបានអះអាងថា មានជនដៃដល់២នាក់បាញ់មកលើកូនគាត់ចំនួន២គ្រាប់បណ្ដាលឲ្យរងរបួសនោះឈ្មោះ រស់ សាវុធ អាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិខាងលើ ។ សព្វថ្ងៃគាត់ព្រួយបារម្ភជាខ្លាំង ខណៈដែលសមត្ថកិច្ចមិនទាន់ចាប់ជនដៃដល់ដែលមានអាវុធប្រើប្រាស់សេរីមកបាញ់ប្រហារកូនគាត់ ចំចង្កេះនិងដៃផ្នែកខាងឆ្វេងដោយគ្មានមូលហេតុ ។ រហូតពេលនេះ សមត្ថកិច្ចមិនទាន់ចាប់ជនដៃដល់ទាំង២នាក់នៅបានឡើយ ។

ឥឡូវនេះគាត់បានយកកូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខ្លាចនៅពេលយប់ជនដៃដល់រួបនោះមកធ្វើបាបក្រុមគ្រួសារគាត់នៅឯផ្ទះ ដូច្នេះគាត់អំពាវនាវសួមឧ្យសមត្ថកិច្ចមេត្តាបើកកិច្ចប្រតិបតិ្តការឧ្យលឿនផងព្រោះគាត់ព្រួយបារម្ភជាខ្លាំង។

ចំណែកស្រ្តីម្នាក់ត្រូវជាបងថ្លៃឈ្មោះ គុន សំបូរ អាយុ២៤ឆ្នាំ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ថា ជនដៃដល់ដែល ឈ្មោះម៉ាន ភេទប្រុស អាយុ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះ សីហា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា ហើយអ្នកដែលបាញ់នោះមានឈ្មោះម៉ាន ។ ចំណែកកាំភ្លើងខ្លីជារបស់ឈ្មោះសីហា ក្រោយពីធ្វើសកម្មភាពបាញ់ប្អូនរបស់គាត់រួចជនដៃដល់បានឡើងជិះម៉ូតូរត់គេចខ្លួនបាត់ ។

ដូច្នេះហើយគាត់សួមឲ្យសមត្ថកិច្ចបង្កើនកាស៊ើបអង្កេតចាប់ជនដៃដល់មកចាត់ការតាមផ្លូវច្បាប់ទើបអារម្មណ៍គាត់កក់ក្ដៅ ។ បើមិនទាន់ចាប់ជនសង្ស័យបានទេគាត់គ្មានភាពកក់ក្ដៅឡើយ ព្រោះខ្លាចជនដៃដល់ធ្វើបាបលើក្រុមគ្រួសារគាត់ទៀត ។

កូនរបស់គាត់ដែលជនដៃដល់បាញ់នោះមានឈ្មោះ រស់ រស្មី អាយុ១៥ឆ្នាំ ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ៕ វណ្ណា

20161108_121714 20161108_120838 20161108_121535 20161108_121554


ចែករំលែក៖