ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញជញ្ជូនឈើគ្រញូងដ៏ធំ មន្រ្តីជំនាញមិនបង្រ្កាបសង្ស័យពុករលួយជាប្រព័ន្ធ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ចេញពីមាត់ប្រជាពលរដ្ឋ ក៏ដូចមន្ត្រីជំនាញតូចតាចតាមដងផ្លូវស្ទើរម៉ាខេត្តពោធិ៍សាត់ លើកឡើងស្រដៀងៗថា គេសង្កេតមិនដែលឃើញមន្រ្តីជំនាញ ឬស្ថាប័នពាក់ព័ន្ធ ពិសេសកម្លាំងគណៈបញ្ជាការឯកភាពខេត្ត សហការគ្នាមានចំណាត់ការ ឬបង្រ្កាបបទល្មើសការដឹកជញ្ជូនផល អនុផលព្រៃឈើ ឈើប្រណីតប្រភេទគ្រញូងនៅក្នុងខេត្តពោធិ៍សាត់ ដែលគេស្គាល់មុខសញ្ញាអស់ហើយនោះ ត្រូវបានគេសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើរបុករលួយជាប្រព័ន្ធ ។

ប្រភពព័ត៌មានខាងលើបន្តថា ក្រុមឈ្មួញជុំនួញដឹកជញ្ជួនផលអនុផលព្រៃឈើឈើប្រណិតប្រភេទក្រញូងខាងលើនេះ គឺត្រូវបានគេស្គាល់ច្បាស់ដូចជាឈ្មោះ ភា ឈរជើងចាំប្រមូលទិញឈើប្រណីតប្រភេទគ្រញូងនៅក្នុងភូមិសាស្រ្ត ឃុំអូរសោ និងឃុំថ្មដា និយាយរូមទូទាំងស្រុកវាលវែងតែម្ដង ដោយឈ្មោះ ភា នេះគេឈរជើងចាំប្រមូលទិញផង និងដឹកជញ្ជូនផង ចំណែកឈ្មោះ វិរៈ ជាអ្នកស៊ីឈ្នូលដឹកជញ្ជូនសុទ្ធសាធនោះ ដូច្នេះហើយនៅពេលឈ្មោះ ភា ឈរជើងចាំប្រមូលទិញឈើប្រណីតប្រភេទគ្រញូងផង និងជញ្ជូនផង នៅទាំង២ ចំណុចខាងលើនោះ បានហើយ គឺពូកគេឈ្មោះ ភា និងឈ្មោះ វិរៈ នាំគ្នាដឹកជញ្ជូនតាមរយៈរថយន្តកែច្នៃ,ឆ្លាម,ឡង់គ្រីស័រ ដោយបំពាក់ស្លាកលេខ រាជការទៀតផង ដើម្បីយកមកផ្ទេរដាក់រថយន្តធុនធំខេត្តពោធិ៍សាត់យ៉ាងរលូន ដោយគ្មានមន្រ្តីជំនាញ ស្ថាប័នពាក់ព័ន្ធណាហ៊ានមកក្បែរនោះឡើយ ខណៈពួកគេធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៥៥ ដែលកំពុងសាងសង់សព្វថ្ងៃនេះ ដោយឆ្លងកាត់ស្នាក់ការត្រួតពិនិត្យជាច្រើនកន្លែងដូចជា ស៊ីអាយ២កន្លែង បរិស្ថាន២កន្លែង មេព្រៃរាប់មិនអស់ និងក្រុមប្រដេញក៏រាប់មិនអស់នោះដែរ ប៉ុន្តែគ្នានប្រសិទ្ធភាពនោះទេ ព្រោះត្រូវបានជាប់ពាក់ព័ន្ធជាមួយក្រុមឈ្មូញទាំងនេះអស់ហើយ។

ប្រភពដដែលខាងលើនេះ បន្តទៀតថា ឈើប្រណីតប្រភេទគ្រញូង ដែលក្រុមឈ្មោះ ភា និងឈ្មោះ វិរៈ ឈរជើងចាំប្រមូលទិញផង និងដឹកជញ្ជូនផងនេះ ត្រូវបានគេខ្សឹបខ្សៀវថា គេយកទៅឲ្យឈ្មោះ ម្នាក់ ដ៏ធំយូរឆ្នាំមកហើយ នៅខេត្តពោធិ៍សាត់ ព្រោះគេជាម្ចាស់លុយ ដែលបានហ៊ុនជាមួយឈ្មូញម្នាក់ទៀត នៅខេត្តបាត់ដំបង ហើយឈ្មូញដ៏ធំសម្បើមរូបនេះ គេនៅចាំបានលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តធ្លាប់ដឹកនាំកម្លាំងចុះឡោមព័ទ្ធម្តងរួចមកហើយដែរ ដូចជាមិនទាន់ចប់សព្វគ្រប់នៅឡើយនោះទេ ដូច្នេះហើយ ពួកគាត់សំណូមពរដល់ស្ថាប័នជំនាញពាក់ព័ន្ធនៅថ្នាក់លើ យ៉ាងទទូច សុំឲ្យចុះស្រាវជ្រាវឡើងវិញ និងបង្រ្កាបជាបន្ទាន់ ខណៈប៉ុន្មានថ្ងៃនេះ ឈើប្រណីតប្រភេទគ្រញូងកំពុងសម្រុកដឹកជញ្ជូនចេញទាំងយប់ទាំងថ្ងៃ ដោយគ្មានញញើតមន្រ្តីជំនាញក្នុងខេត្តនេះ សូម្បីតែបន្តិច ព្រោះគេសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាប្រព័ន្ធទៅហើយនោះ មជ្ឃមណ្ឌលព័ត៌មាននគរវត្ត និងចេញផ្សាយនៅលេខបន្ត ៕ ប៉ឹម ពិន

as as-1


ចែករំលែក៖