ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ ដាច់កាឡេខាងឆ្វេងទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន២កង់ ត្រួវបានរងការខូចខាត ដោយសារតែ រថយន្តមក ព្រួស មួយគ្រឿងបានបើកជ្រុល ទៅបុកយ៉ាងពេញទំហឹង បណ្ដោយឲ្យរថយន្តបង្កដាច់កាឡេខាងឆ្វេងទៅមុខលែងរួច កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវលេខ១៦៩ជិតសាលាបាក់ទូក ស្ថិតក្នុងសង្កាត់វាល់វង ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញរថយន្ដមួយគ្រឿងម៉ាក ព្រួស ពាក់ស្លាកលេខ ភ្នំពេញ 2AL-6714 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយស្រ្តីម្នាក់ទៀត ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តសង្ស័យអ្នកបើកបរងងុយដេកមួយភាំង ក៏រេចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតអស់២កង់ ហើយរថយន្តដាច់កាឡេខាងឆ្វេងទៅមុខលែងរួច ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ ចំណុចកើតហេតុបានស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ ស រស្មី

image5 image1 image2 image3 image4


ចែករំលែក៖