ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនចោរឆក់ទូរស័ព្ទដៃ២នាក់​

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះម្នាក់កំពុងតែជិះម៉ូតូតាមផ្លូវ កាលពីវេលាម៉ោង១៥និង០៥នាទី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំនុចផ្លូវ៩០កែងស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាក WAVE ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1M-5158(ស្លាកលេខក្លែងក្លាយ) ធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ ជាកម្មកររោងចក្របានសម្រេចហើយព្យាយាមជិះគេចខ្លួន ត្រូវបានកំលាំងល្បាតរបស់អាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌដូនពេញឃើញទាន់ ក៏បានដេញតាមនិងធាក់ម៉ូតូជនសង្ស័យអោយដួល ហើយឃាត់ខ្លួនបានទាំងពីរនាក់តែម្តង។

ក្រោយកើតហេតុ ទូរស័ព្ទរបស់នារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យវិញ បន្ទាប់ពីកម្លាំងអាវុធហត្ថ ជួយអន្តរាគមន៍បានទាន់ពេលវេលា ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធរាជធានីភ្នំពេញ ដើម្បីឃុំខ្លួនបណ្តោះអាសន្ននិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ស តារា

img_3511 img_3509 img_3510


ចែករំលែក៖