ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទេសចរណ៍ដឹកអ្នកដំណើរជាប់ហ្វ្រាំងដៃឆេះហុយទ្រលោម ផ្អើលមនុស្សរត់ជាន់ជើងគ្នា

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តក្រុងរបស់ក្រុមហុ៑ន ទេសចរណ៍ eKttransportation បើកបរសុខៗ ស្រាប់តែជាប់ហ្វ្រាំងដៃឆេះហុយ ទ្រលោម ផ្អើលទេសចរជនជាតិចិនជិះក្នុងរថយន្ត២៥នាក់រត់ជាន់ជើងគ្នាភ្លាមៗតៃកុងនិងព្រូឡានរួមជាមួយអ្នកជិតខាងបានចុះមកបើកមើលហើយនាំគ្នាយកទុយោបាញ់ទឹកពន្លត់ទើបរលត់ នេះសំណាងដែលរថយន្ត មានមនុស្សជិះពេញតែមិនមានរបួសអ្នកណាម្នាក់ឡើយ ។

ហេតុការណ៍ នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជិត២រសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខផ្ទះ ឡុង ចន្ធូ លក់ភេសជ្ជះគ្រប់មុខ ក្រុមទី៩ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។

ក្រោយពីកើតហេតុ អ្នកបើកបរបានហៅរថយន្តមួយគ្រឿងទៀត មកសាងមនុស្សបន្តដំណើរទៅខេត្តសៀមរាបបន្ត ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេល កើតហេតុគេឃើញ រថយន្តក្រុង របស់ក្រុមហ៊ុនeKttransportation ពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3 -D.7677ខាងលើបើកបរសុខៗ តាមបណ្តោយផ្លូវ ជាតិលេខ៦ ក្នុងទិសដៅ ពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ឃើញរថយន្តខាងលើចេញផ្សែងហុយទ្រលោមចេញពីម៉ាស៊ីនខាងក្រោយ ភ្លាមៗនោះ អ្នកបើកបរឈប់បាននាំគ្នាចុះមកបើកមើលបន្ទប់ម៉ាស៊ី ឃើញផ្សែងហុយទ្រលោម ហើយតៃកុងឡាននិងព្រូរួមទាំងអ្នកនៅក្បែរផ្លូវនាំគ្នាយកទុយោបាញ់និងដងទឹកចាក់ទើបរលត់ទៅវិញ ។

ក្រោយពី ហេតុការណ៍ អ្នកបើកបរបានហៅរថយន្តពីក្រុមហុ៑នមកសណ្តោងទៅក្រុមហ៊ុនវិញ និងសាងបន្តដំណើរទៅខេត្តសៀមរាបបន្តទៀត។

បើតាមអ្នកបើកបរបានឲ្យដឹងថា រថយន្តជារបស់ក្រុមហុនទេសចរណ៍eKttransportation ដឹកអ្នកទេសចរណ៍ជនជាតិវិញចំនួន២៥នាក់ធ្វើដំណើរចេញពីភ្នំពេញទៅខេត្ត ស្រាប់ចេញដំណើរដល់ចំណុចកើតហេតុក៏ជួបហេតុការណ៍បែបនេះតែម្តង ៕ ជ្រោយពេជ្រ

image4 image1 image2 image3


ចែករំលែក៖