ព័ត៌មានទាន់ហេតុការណ៍៖

ទឹកធ្លាក់ចេញពីរទេះត្រី ហូរដក់ជះក្លិនស្អុយនៅចិញ្ចើមផ្លូវ មាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបង្កផលប៉ះពាល់ភ្ញៀវជាតិ និងអន្តជាតិគ្មានមន្ត្រីជំនាញមើលឃើញ

ចែករំលែក៖

ប៉ោយប៉ែតៈ ទឹកស្អុយដក់នៅតាមចិញ្ចើមផ្លូវ ក្រោមប្រាសាទកំពូលបី ទាំងសងខាងជះក្លិនស្អុយ បង្កផលប៉ះពាល់ដល់ភ្លៀវជាតិ និងអន្តរជាតិ គ្មានមន្ត្រីជំនាញណាមើលឃើញឡើយ ។

ប្រភពពីអ្នកធ្វើដំណើរបានរិះគន់យ៉ាងខ្លាំងចំពោះបញ្ហាទឹកដក់ ជះក្លិនស្អុយ នេះថា ច្រកទ្វារអន្តរជាតិបានក្លាយជាទឹកដក់ស្អុយទៅហើយ ដែលកត្តាទាំងនេះ ធ្វើឲ្យមុខមាត់ នៃច្រកទ្វារធ្លាក់ចុះនៃកំណើនភ្ឡៀវទេសចរណ៍ ព្រោះភ្ញៀវចេញ ចូលឆ្លងកាត់ប្រទះតែក្លិនស្អុយគ្មានការយកចិតទុកដាក់ពីមន្ត្រីជំនាញ ដូចជាមន្ត្រីជលផលជាដើម ។

មតិរិះគន់បានលើកឡើងថា ការមានទឹកដក់ស្អុយជះក្លិនឆ្អេះឆ្អាប់តាមផ្លូវជាតិ នៅមុខច្រកទ្វារអន្តរជាតិនេះ បណ្ដាលមកពីរទេះត្រី ដឹកចេញទៅលក់ប្រទេសថៃ ឬនាំចូលពីប្រទេសថៃមកកម្ពុជា គ្មានការវេចខ្ចប់ឲ្យបានត្រឹមត្រូវ តាមស្តង់ដា ហើយជារៀងរាល់ព្រឹក គេតែងឃើញក្រុមឈ្មួញដឹកត្រី តាមរទេះទឹកហូរជះក្លិនឆ្អាប់ ។

ប្រភពបញ្ជាក់ថា បញ្ហាទឹកដក់បង្កជាក្លិនស្អុយ ឆ្អាបឆ្អេះនេះ គីបណ្ដាលមកពីមន្ត្រីជលផលក្រុង សង្កាត់ខ្វះការយកចិត្តទុកដាក់ ណែនាំក្រុមឈ្មួញឲ្យមានការវេចខ្ចប់ត្រឹមត្រូវ បណ្ដោយឲ្យមានភាពអនាធិបតេយ្យ គិតតែពីប្រមូលប្រាក់ពីក្រុមឈ្មួញ គ្មានកាអភិវឌ្ឍ និងថែរក្សា បរិស្ថាន ដែលច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាច្រកសំខាន់នៃព្រះរាជាណាចក្រកម្ពុជា ។

លោកនូវ លៀង នាយសង្កាត់ជលផលប្រចាំក្រុងប៉ោយប៉ែតប្រាប់ថា ចំពោះបញ្ហាទឹកហូរតាមរទេះ ដែលបង្កក្លិនឆ្អេះ ឆ្អាបតាមផ្លូវជាតិលេខ៥នេះ លោកតែងតែណែនាំដល់អាជីវកររយៈពេលច្រើនខែមកហើយ រហូតមកដល់ពេលនេះ ក្នុងនោះភាគច្រើនធ្វើតាមការណែនាំ ប៉ុន្តែនៅមួយចំនួនតូចប៉ុណ្ណោះ ដែលមិនគោរពការណែនាំរបស់មន្ត្រីជំនាញ។

មតិរិះគន់បញ្ជាក់ថា ចំពោះការឆ្លើយបកស្រាយរបស់មន្ត្រីជំនាញគឺនិយាយតែឲ្យរួចខ្លួនតែប៉ុណ្ណោះ បញ្ហាក្លិនឆ្អេះឆ្អាប ស្អុយ ដែលធ្លាក់ចេញពីរទេះដឹកត្រីនៅមានជារៀងរាល់ថ្ងៃ នៅមុខច្រកទ្វារអន្តជាតិប៉ោយប៉ែត ធ្វើឲ្យភ្លៀវតែងតែដើរបិទច្រមុះ? ៕ វណ្ណា

20161109_091648 20161109_091639 20161109_091644


ចែករំលែក៖