ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀន​២នាក់នៅក្រោមស្ពានត្សឹបាសា

ចែករំលែក៖

ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកលើកដែកចាប់ខ្លួន រួមជាមួយថ្នាំញៀន១៤កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង២០ និង១៥នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចក្រោមស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ កៅ រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ទី២-ឈ្មោះ រិទ្ធិ ស័ក្ត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៏ ខេត្តព្រៃវែង ។ វត្ថុតាងដែលរឹបអូសបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១៤កញ្ចប់ ,ទូរស័ព្ទ៣គ្រឿង និងម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវអាល់ហ្វា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AH-7161 ។

ប្រភពដដែលបានបន្តថា ជនសង្ស័យ ខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មដែលសមត្ថកិច្ចកំណត់និងតាមដាននាពេលកន្លងមក ។ លុះមកដល់វេលាយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចទទួលបានព័ត៌មានថា ក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនទៅអោយអ្នកប្រើប្រាស់នៅត្រង់ចំណុចក្រោមស្ពានត្សឹបាសា ទើបសមត្ថកិច្ចចុះទៅចាំឃ្លាំមើល រហូតឈានដល់ចាប់ខ្លួនជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងជាក់ស្តែង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

img_3055 img_3056 img_3057


ចែករំលែក៖