ព័ត៌មានទាន់ហេតុការណ៍៖

ដើរមើលចំការពោត និងដំឡុងជាន់គ្រាប់មីនផ្ទុះរបួសធ្ងន់នៅប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីរូបគាត់បានដើរមើលចំការដំឡូងមី និងពោតនៅតំបន់ជើងភ្នំ ស្រាប់តែជាន់ប៉ះគ្រាប់មីនបណ្តាលឲ្យផ្ទុះកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបង្គោលសីម៉ាលេខ ៦៧-៦៨ ភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះ យឿម យឿត ភេទប្រុស អាយុ៥៦ឆ្នាំ បានដើរជាន់មីនស្គរ បណ្តាលឲ្យបែកប្រអប់ជើងខាងស្តាំ រងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ ៕ ស សារ៉េត

aew-3 aew aew-1 aew-2


ចែករំលែក៖