ព័ត៌មានទាន់ហេតុការណ៍៖

តុលាកាខេត្ដសៀមរាប ឃុំខ្លួនអគ្គនាយករង និងមន្ដ្រីអាជ្ញាធរជាតិអប្សរាបណ្ដោះអាសន្ន

ចែករំលែក៖

ខេត្ដសៀមរាប៖ សាលាដំបូងខេត្ដសៀមរាប បានសម្រេចឃុំខ្លួនអគ្គនាយករង និងមន្ដ្រី៤រូបទៀត របស់អាជ្ញាធរជាតិអប្សរា នៅពន្ធនាគារបណ្ដោះអាសន្ន កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ករណីកាប់ឈើគ្រញូងនៅតំបន់ឧទ្យានអង្គរ ។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្ដសៀមរាប បានបញ្ជូនអគ្គនាយករង នៃអាជ្ញាធរជាតិអប្សរាលោក ឈរ ថាណាត និងមន្ដ្រីអាជ្ញាធរជាតិអប្សរា៤រូបទៀត ទៅតុលាការ ដោយជាប់ពាក់ព័ន្ធនឹងការកាប់ដើមឈើគ្រញូងអាយុ២០០ឆ្នាំនៅតំបន់អង្គរកាលពីថ្ងៃទី៦ ខែវិច្ឆិកា ។

លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្ដសៀមរាប បានឲ្យដឹងថា ចៅក្រមស៊ើបសួរលោក កូយ សៅ បានសម្រេចបានសម្រេចបញ្ជូនអគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា និងមន្ដ្រី៤រូបទៅឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារ កាលពីម៉ោង៦ល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ក្រោមបទចោទកាប់ដើមឈើប្រភេទកម្រក្នុងមាត្រ៩៨នៃច្បាប់ស្ដីពីព្រៃឈើ ។

លោក កូយ សៅ ចៅក្រៅស៊ើបសួរ មានប្រសាសន៍ថា ជនត្រូវចោទអាចមានទោសពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ផងដែរ ប្រសិនតុលាការរកឃើញថា ពួកគាត់ប្រព្រឹត្ដដូចការចោទប្រកាន់មែន ។

លោកបន្ដថា អ្នកកាប់បំផ្លាញព្រៃឈើទាំង៥នាក់នោះ ចោទពីបទកាប់ព្រៃឈើប្រភេទកម្រ ក្នុងមានត្រា៩៨ នៃច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ព្រហ្មទណ្ឌមាត្រា២៨ ប៉ុន្ដែលោកថា ចំពោះអគ្គនាយករងលោក ឈរ ថាណាត និងប្រធានការិយាល័យបរិស្ថានគ្រប់គ្រងព្រៃឈើលោក ចេវ ផល មានបទចោទបន្ថែមទៀត គឺពីបទជាអ្នកផ្ដើមគំនិតឲ្យមានបទល្មើស ។

លោកថា អគ្គនាយករង និងប្រធានការិយាល័យគេចោទគាត់ពីបទផ្សំគំនិតឲ្យប្រព្រឹត្ដបទល្មើសបាទឥឡូវយើងឃុំគាត់បណ្ដោះអាសន្នសិន ច្បាប់ពីព្រៃឈើមាត្រា៩៨ក្នុងកឋាខណ្ឌពីរចំណុច៥ក្រោមព្រហទណ្ឌមាត្រា២៨ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្ដ្រីអាជ្ញាធរជាតិអប្សរាមួយក្រុម ដែលមានលោកចែវ ផល ប្រធានការិយាល័យបរិស្ថានគ្រប់គ្រងព្រៃឈើ បានផ្ដួលដើមឈើគ្រញូងមួយដើមដែលមានអាយុប្រមាណ២០០ឆ្នាំនៅតំបន់អង្គរធំ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ។ ក្រោយពីការកាប់បំផ្លាញឈើប្រណិតនោះប្រធាននាយកដ្ឋននៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានបដិសេធភ្លាមៗផងដែរ ដោយលោកថា ការផ្ដួលរលំដើឈើមានតម្លៃមហាសាលនោះ បន្ទាប់ពីមានជនខិលខូចលួចកាប់ជិតដាច់ទៅហើយ ទើបមន្ដ្រីស្ថាប័ននោះផ្ដួលរលំបន្ថែម ដោយបារម្ភខ្លាចមានគ្រោះថ្នាក់ដល់មនុស្សដោយយថាហេតុ ខណៈមានពលរដ្ឋតវ៉ាចោទប្រកាន់ថា មន្ដ្រីអាជ្ញាធរជាអ្នកកាប់បំផ្លាញដើមឈើប្រណីតនោះ ៕ ជានិរន្ដរ៍

1 2 3 4


ចែករំលែក៖