ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដង្ហែព្រះករុណាព្រះមហាក្សត្រ យាងទតព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប ថ្ងៃទី១

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជាថ្ងៃទីមួយនៃព្រះរាជពិធិបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនោះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បានដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គស្តេចយាងទតព្រះរាជពិធី ។

សម្តេចតេជោបានថ្លែងថា នៅរសៀលថ្ងៃទី១៣ វិច្ឆិកានេះ សម្តេចមានកិត្តិយសដ៏ឧត្តុង្គបំផុតដែលបានដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងទតព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៥ ខែ វិច្ឆិកា ២០១៦។

សម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមថា សន្តិភាពគឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសយើង។ ដោយសារសន្តិភាពនេះហើយ ទើបយើងមានឱកាសប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីជាតិ រួមទាំងមានឱកាសអភិវឌ្ឍន៍ប្រទេសដ៏អភ័ព្វនេះអោយរីកចម្រើនខ្ពស់មុខខ្ពស់មាត់ឡើង។

សម្តេចតេជោបានថ្លែងទៀតថា អរគុណជនរួមជាតិដែលបានចូលរួមថែរក្សា និងពង្រឹងសន្តិភាពនៅក្នុងប្រទេស និងអរគុណអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ដើម្បីប្រជាពលរដ្ឋ និងទេសចរណ៍បរទេសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យដ៏មហោឡាប្ញក្សនេះ ៕

1 2 3 4 5 6 7 8 9 10 as


ចែករំលែក៖