ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដដឹកអ្នកដំណើរបើកបុកម៉ូតូមួយគ្រឿងស្លាប់មនុស្សម្នាក់នៅស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់រថយន្តដឹកអ្នកដំណើរបុកម៉ូតូកាលពីវេលាម៉ោង១៨ និង២៥នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លផ្លូវជាតិលេខ៦ ចំណុចវាលសរសៃ ភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

របាយការណ៍សមត្ថកិច្ចបានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តបុក នឹងម៉ូតូបណ្ដាលឲ្យស្លាប់បុរសម្នាក់នៅនឹងកន្លែងកើតហេតុ។ ប្រភពបន្តថា មុនពេលកើតហេតុ រថយន្ដក្រុងធ្វើដំណើរពីត្បូងទៅជើង ក្នុងទិសដៅបញ្ច្រាសទឹសគ្នា លុះមកដល់កន្លែងចំណុចកើតហេតុ ក៏បុកពេញទំហឹងម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកបុិច គ្មានស្លាកលេខ បើកបរដោយឈ្មោះ ចក់ លី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឫស្សីល៍ ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បាត់បង់ជីវិតនៅកន្លែងកើតហេតុ។

ប្រភពបន្តថា ខាងរថយន្តក្រុង ពណ៌ក្រហម ស ពាក់ស្លាកលេខភ្នំពេញ 3 D 4903 អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចបានចុះវាស់វែង ធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រង់ចាំភាគីសងខាងចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី

1 2 3 4


ចែករំលែក៖