ព័ត៌មានទាន់ហេតុការណ៍៖

ហេតុតែគេមានកាំភ្លេីង! គ្រាន់តែរឿងចរាចរណ៍សោះ ឈ្លោះប្រកែក និងវាយតប់គ្នាហើយដកកាំភ្លើងខ្លីបំរុងបាញ់ផ្អើលគេឯង

ចែករំលែក៖

 

ភ្នំពេញ ៖ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយគឺដោយសារមានការឈ្លោះប្រកែក និងវាយតប់គ្នា ហើយបានដកកាំភ្លើងខ្លីអាមេបញ្ចូលគ្រាប់បំណងបាញ់ ប៉ុន្តែត្រូវបានគេឃាត់ទាន់ គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខខារ៉ាអូខេX2 តាមបណ្តោយផ្លូវលេខ២០៤ កែងនឹងផ្លូវលេខ៥៥ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រូស ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-9855 បើកក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវលេខ២០៤ ទិសដៅពីលិចទៅកើតដោយម្ចាស់ទំនងជាស្រវឹងស្រា ពេលមកដល់ចំណុចមុខខារ៉ាអូខេX2 បានរេចង្កូតជ្រុលទៅបុករថយន្តកាមេរីឆ្លាម ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Al-8348 ដែលចតឈប់នៅមុខនឹងខារ៉ាអូខេX2 ចំពីក្រោយពេញទំហឹង និងរុញទៅបុករថយន្តសេរីទំនើបមួយគ្រឿងទៀត ពណ៍ខ្មៅ ម៉ាក ឡិចស៊ីស៥៧០ ពាក់ស្លាកលេខ ភ្នំពេញ 2AK-8696 បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ។

បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបង្កបានចេញមកនិយាយជាមួយភាគីរងគ្រោះ មួយសន្ទុះក្រោយមក ស្រាប់តែភាគី ឡិចស៊ីស៥៧០ អោយបើករថយន្តថយចេញសិន តែភាគីរថយន្តកាមេរីឆ្លាម រងគ្រោះដូចគ្នាមិនព្រម ដោយថារង់ចាំសមត្ថកិច្ចជំនាញវាស់វែងសិន ក៏ទាស់ពាក្យសម្តីគ្នាទៅវិញ ទៅមក និងបានវាយតប់គ្នា រហូតភាគីរថយន្តកាមេរីឆ្លាម ដកកាំភ្លើងខ្លីចេញពីចង្កេះអាមេបញ្ចូលគ្រាប់បំណងបាញ់ ប៉ុន្តែត្រូវបានអ្នកដែលនៅទីនោះស្ទុះមកចាប់ បង្កការភ្ញាក់ផ្អើលតែម្តង ។
ក្រោយមកក៏មានការសម្របសម្រួលគ្នា ក៏បានស្ងាត់បាត់ទៅវិញ ចំណែករថយន្តទាំង៣គ្រឿងរង់ចាំសមត្ថកិច្ចវាស់វែង និងចាត់ការតាមនីតិវិធី ៕ ជីមភារ៉ាដង្កោ

ds-1 ds-2 ds-3 ds-4


ចែករំលែក៖