ព័ត៌មានទាន់ហេតុការណ៍៖

​រថយន្ត​ម៉ាក​កា​ម​រី​ឆ្លាម​បុក​ម៉ូតូ​បណ្ដាល​ឲ្យនារី៣នាក់រង​របួសធ្ងន់​ ស្រាល​

ចែករំលែក៖

ភ្នំពេញ ៖ នារី៣នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារតែរថយន្តម៉ាកកាមរីឆ្លាម បើកយ៉ាងលឿនមកបុកម៉ូតូMSXពេញទំហឹង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង៣០នារីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចច្រុះជ្រូកក្បាលថ្នល់ តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារី៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1R-4066 បានធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិចតាមផ្លូវលេខ២៧១ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្ត១គ្រឿងម៉ាកកាមរីឆ្លាម ពណ៌ស ដោយមិនចាំស្លាកលេខ បានធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ហើយក៏បានរេចង្កូតជ្រុលទៅបុកម៉ូតូ MSX ខាងលើចំពាក់កណ្តាលយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូ និងអង្គុយខាងក្រោយ រងរបួសស្រាលចំណែកអ្នកអង្គុយកណ្ដាលរងរបួសរយៈភ្លៅខាងស្តាំធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនសុខលាភមេត្រី រីឯម៉ូតូរងកាខូចខាតផ្នែកខាងឆ្វេង ភ្លាមៗនោះអ្នកបើករថយន្តបង្កបានបើករត់គេខ្លួនបាត់ស្រមោលតែមង្ត ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ ហើយបានទំនាក់ទំនងទៅក្រុមគ្រួសាររបស់ជនរងគ្រោះឲ្យមកយកត្រឡប់ទៅផ្ទះវិញផងដែរ ៕ ស រស្មី

image1-1


ចែករំលែក៖