ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកអ្នកថ្មើរជើងរបួសធ្ងន់៤នាក់នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖យ៉ាងហោចណាស់មនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់រវាងម៉ូតូបើកបុកអ្នកថ្មើរជើងពេញទំហឹងបណ្ដាលអោយបែលក្បាលហូឈាមរណូករណែលកាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើផ្លូវលេខ៣១៦ ស្ថិតនៅក្នុងភូមិកំពោតលៀប សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ភាគីដែលជិះម៉ូតូឈ្មោះ ឌី សាទូ ភេទប្រុស អាយុ៣៥ឆ្នាំ ឌុបប្រពន្ធឈ្មោះ សេក សានី អាយុ១៨ឆ្នាំ អ្នកទាំង២ មានទីលំនៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា និងអ្នករួមដំណើរម្នាក់ទៀត មានឈ្មោះវុន សាកវណ្ណី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត រីឯម៉ូតូដាច់ចេញជាពីរកំណាត់ ។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាកវ៉េវ R SX ពណ៌ខ្មៅ អត់ស្លាកលេខ ធ្វើដំណើរពីកើតមកលិច ក្នុងល្បឿនលឿន ឌុបគ្នា៣នាក់ ស្របពេលនោះ ក៏មានបុរសម្នាក់ឈ្មោះឈៀន រិទ្ធី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ កំពោតលៀប សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខណៈកំពុងដើរថ្មើរជើងទិសដៅស្របគ្នា ក៏បុកពេញទំហឹងបណ្ដាលឲ្យមនុស្ស និងម៉ូតូខ្ទាតធ្លាក់ផ្លូវគួរឲ្យញាក់សាច់ ។

ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍មក សមត្ថកិច្ចនគរបាលមូលដ្ឋានមកដឹកជនរងគ្រោះទាំងសងខាងមកកាន់មន្ទីរពេទ្យបង្អែកជីភូ ។ រីឯម៉ូតូសមត្ថកិច្ចវាស់វែង និងអូសមកកាន់ប៉ុស្តិ៍រដ្ឋបាលព្រៃអង្ឋុញ ដើម្បីដោះស្រាយពេលក្រោយ ។

សមត្ថកិច្ចអះអាងថា គ្រោះថ្នាក់នេះ កើតឡើងដោយសារមូលហេតុ អ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន គ្មានមួកសុវត្ថិភាពទាំង៣នាក់ ៕ យឹម សុថាន

4 1 2 3


ចែករំលែក៖