ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងស្ទាវ២ក្រុមដេញវាយគ្នាផ្អើលសមត្ថកិច្ច ឃាត់បាន៤នាក់

ចែករំលែក៖

 

ភ្នំពេញ៖ យុវជន២នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីពួកគេបានជិះម៉ូតូប្រដាប់ដោយដុំថ្ម ដេញគប់គ្នាបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានស្ទឹងមានជ័យ សង្កាត់ទំបន់ទឹក ខណ្ឌចំការមន ។

ជនរងគ្រោះដែលត្រូវគេវាយត្រូវនិងដុំថ្មនោះ ទី១ឈ្មោះស៊ុក គិមឡេង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅ សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបនិស្សិត ទី២ឈ្មោះ កង់ បញ្ញារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៅសាលាជាស៊ីមសន្ធរមុខ ។ ដោយឡែកជនដៃដល់ ទី១ឈ្មោះ សុធា ណាន់ អាយុ១៤ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ទី២ ឈ្មោះ ចាន់ រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្លូវ១៦៣ សង្កាត់ទំពូក២ ខណ្ឌចំកាមន ។

តាមការរៀបរាបពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ ពួកគេមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាកស៊ុយសាគីនិកមួយគ្រឿង និងមួយគ្រឿងទៀង ម៉ាកសេ១២៥ មានគ្នា៤នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ខណៈមកដល់មុខសាលាជាស៊ីមសាមគ្គី ក៏បានចូលចាក់សាំងមួយគ្រឿង និងមួយគ្រឿងទៀតជិះទៅមុន ។

សាក្សីដដែលបានបន្តថា បន្ទាប់ពីចាក់សាំរួច ពួកគេបានជិះសំដៅទៅស្ពានអាកាសស្ទឹងមានជ័យ ភ្លាមនោះស្រាប់តែមានយុវជនមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿង ម៉ាកស៊ុយសាគីនិច ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FW 0772 និងមួយគ្រឿងទៀត មិនចាំម៉ាក ប្រដាប់ដោយដុំថ្មហើយគប់មកលើពួកគេដោយមិនដឹងមូលហេតុ ហើយបានជិះរត់គេចខ្លួន។ ភ្លាមនោះ ស្របពេលដែលសមត្ថកិច្ចល្បាតឃើញ ក៏ដេញឃាត់តាំងពីចំណុចកើតហេតុរហូតមកដល់ចំណុចមុខវត្តទួលទំពូង ទើបឃាត់ខ្លួនជនដៃដល់បានយកទៅប៉ុស្តិ៍រដ្ឋបាលទំបន់ទឹកធ្វើការសាកសួរ ៕ ជីម ភារ៉ា ដង្កោ
img_6959 img_6955 img_6957 img_6958


ចែករំលែក៖