ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបបទល្មើសនេសាទដាក់ដាយចាប់ត្រីនៅក្នុងដែនសហគមន៍នេសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្រ្តីសហគមន៍ នេសាទស្រីចឹកនិងកម្លាំងអង្គការសហការការពារសម្បត្តិធនធានធម្មជាតិបានសហការគ្នាបង្រ្កាបបទល្មើសនេសាទ(ដាយ)ខុសច្បាប់ស្តីពីជលផលក្នុងដែនសមត្ថកិច្ច របស់ខ្លួន ។

ប្រតិបត្តិការនេះចាប់ផ្តើមអនុវត្តន៍ឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុច ព្រែកប្រយាប ស្ថិតក្នុងភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

លោក ឌុក សុខា ប្រធានសហគមន៍ នេសាទស្រីចឹកបានឲ្យដឹងថា ក្នុងកិច្ចប្រតិ បត្តិការបង្រ្កាបខាងលើនេះលទ្ធផលរួម មានដកហូតឧបករណ៍នេសាទ ប្រភេទ ដាយ ដាក់កាត់ព្រែក មានមាត់កាត់ចាប់ ពី១,៥០ម៉ែត្រ ទៅ៥,០០ម៉ែត្រ និងបណ្តោយ ចាប់ពី១០ម៉ែត្រទៅ២០ម៉ែត្រឡើងទៅចំនួន៨មាត់ ក្នុងនោះក៏បានចាក់លែងត្រីចម្រុះ ចូលក្នុងទឹកព្រែកវិញចំនួន១០០គីឡូក្រាមផងដែរ ។

លោកប្រធានសហគមន៍នេសាទបន្តថា ជារឿយៗកម្លាំងសហគមន៍ផ្នែកក្រុមល្បាត តែងតែចល័តគ្នាល្បាតតាមព្រែក បឹង ត្រពាំងនានាពិសេសកន្លែងអភិរក្ស ខណៈនោះក៏ប្រទះឃើញបទល្មើសនេសាទប្រើប្រាស់ឧបករណ៍ប្រភេទ ដាយ ជាច្រើន កន្លែង ដាក់កាត់ព្រែកបិទជិត ទើបកម្លាំង សហការគ្នាបង្រ្កាប ។

លោកបន្តទៀតថា វត្ថុតាងដាយដាក់ ចាប់យកត្រីត្រូវយកទៅរក្សាទុកនៅស្នាក់ការសហគមន៍នេសាទស្រីចឹក ដើម្បីចាត់ការតាម បច្ចេកទេសមន្រ្តីជំនាញ ៕ ប៉ឹមពិន

pusat-1 pusat-3 pusat-4 pusat-2


ចែករំលែក៖