ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ចូលរួមកិច្ចប្រជុំសាមគ្គីភាព និង ភាពថ្កុំថ្កើងរុងរឿង សម្រាប់សហគមន៍ ពិភពម៉ាឡា​យូ​ពិភព​ឥស្លាម នៅម៉ាឡេសុី

ចែករំលែក៖

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ ចូលរួមកិច្ចប្រជុំសាមគ្គីភាព និង ភាពថ្កុំថ្កើងរុងរឿង សម្រាប់សហគមន៍ ពិភពម៉ាឡាយូពិភពឥស្លាម នៅម៉ាឡេសុី រយៈពីថ្ងៃគឺថ្ងៃទី១៧, ១៨ខែ វិច្ឆិកា ២០១៦ ដែលមាន ឥស្សរជន វិនិយោគិន សហគ្រិន ធុរៈកិច្ចជន និងបញ្ញាវន្ត ចំនួន ១១៣០ នាក់ តំណាងមកពីប្រទេស ១៨ ដែលជាសមាជិកពិភពម៉ាឡាយូពិភពឥស្លាម ចូលរួមផងដែរ ។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានអង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងជាប្រធានពិភពម៉ាឡាយូពិភពឥស្លាមប្រចាំកម្ពុជា បានបញ្ជាក់ថា៖ ក្នុង១ឆ្នាំ ទើបកិច្ចប្រជុំនេះ គេប្រារពធ្វើឡើង ម្ដង ដោយឡែក សម្រាប់សមាជិក កម្ពុជា លោកបានដឹកនាំគណៈប្រតិភូកម្ពុជា ៦ រូប មកចូលរួមកិច្ចប្រជុំពិភព ម៉ាឡាយូពិភពឥស្លាម (Dunia Melayu Dunia Islam) ហៅ កាត់ ថា DMDI លើកទី១៧ នៅសណ្ឋាគារ Hatten, រដ្ឋម៉ាឡាកា ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាព លោក YB Dato’ Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃប្រទេសម៉ាឡេស៊ី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជួររដ្ឋាភិបាល ឥស្សរជន វិនិយោគិន សហគ្រិន ធុរៈកិច្ចជន និងបញ្ញាវន្ត ចំនួន ១១៣០ នាក់ តំណាងមកពីប្រទេស ១៨ ដែលជាសមាជិកពិភពម៉ាឡាយូពិភពឥស្លាមរួមមាន ម៉ាឡេស៊ី ,កម្ពុជា , ឥណ្ឌូនេស៊ី ,សិង្ហបុរី ,ប្រុយណេ , ថៃ ,ចិន , ភីលីពីន, ស្រីលង្ការ , អូស្ត្រាលី , អាហ្វ្រិកខាងត្បូង ទីម័រខាងកើត , ម៉ាល់ឌីវ , ម៉ាដាកាស្ការ , បូស្នាហេសហ្គូវីណា អេហ្ស៊ីប និង អៀកឡង់។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ៖ កិច្ចប្រជុំរយៈ ២ ថ្ងៃ ក្រោមប្រធានបទស្តីពី “សាមគ្គីភាព និង ភាពថ្កុំថ្កើងរុងរឿង សម្រាប់សហគមន៍” បានផ្តោតសំខាន់នូវស្ថានភាពទូទៅលើការអភិវឌ្ឍ វិស័យសិក្សាធិការ ការគ្រប់គ្រងវិស័យហាឡាល់(ម្ហូបអាហា )ការប្រមូលវិស័យវ៉ាហ្គាហ្វ (ទាយជ្ជទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគទ្រព្យ) បច្ចេកទេសគ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) កម្មវិធីយុវជន នៃបណ្តាប្រទេសដែលជាសមាជិករបស់ DMDIមូលនិធិមនុស្សធ៏ម ។ សំរាប់កម្ពុជា តាមរយៈមូលនិធិ DMDI យើងទទួលបានអាហារូបករណ៍សិស្សនិស្សិតបន្តការសិក្សា នៅតាមសកលវិទ្យាល័យនៅរដ្ឋម៉ាឡាកា និងជួយការងារមនុស្សធម៌ ដូចជា កសាងវិហារ សាលារៀន សិក្ខាសាលា វគ្គបណ្តុះបណ្តាលគ្រូបង្រៀន ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធីស្រាយបួស និងជំនួយគ្រោះធម្មជាតិជាដើម។

ក្រៅពីកិច្ចប្រជុំផ្លូវការ ក៏ បានជួប សំដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាមួយ លោក YB Dato’ Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច Tun Datuk Utama Mohd Khalil Bin Yaakob ប្រធានរដ្ឋម៉ាឡាកា លោក Datuk Sri Ir Hj Idris Bin Hj Haron អភិបាលរដ្ឋម៉ាឡា លោក Datuk Tan Sri Hj Mohd Ali Bin Mohd Rustam សមាជិកព្រឹទ្ធសភា និងជាប្រធាន ពិភពម៉ាឡាយូពិភពឥស្លាមម៉ាឡេស៊ី រួមនិងឥស្សរជនសំខាន់ៗជាច្រើនរូបទៀត ដែលអញ្ជើញមកពីបណ្តាប្រទេសផ្សេងៗគ្នា។

តាមការបញ្ជាក់ឲ្យដឹងពី លោក អូស្មាន ហាស្សា ថា៖ ក្នុងឱកាសនេះ បណ្តាថ្នាក់ដឹកនាំមិត្តបរទេស បានកោតសរសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្តីគោរពស្រលាញ់ពេញចិត្តចំពោះការដឹកនាំប្រទេស ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសធ្វើឲ្យគ្រប់សាសនានៅកម្ពុជាគ្មានទំនាស់ និងគ្នាហើយ មិនមានការរើសអើងនឹងគ្នាអ្វីឡើយ ៕ សំរិត

image9 image1 image2 image3 image4 image5 image6 image7 image8


ចែករំលែក៖