ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី​ម្នាក់​បាន​រត់ឡើង​ស្ពាន​ជ្រោយចង្វាថ្មីប៉ុនប៉ង​លោត​សម្លាប់​ខ្លួន បន្ទាប់​ពីគេដឹងថា គាត់​លង់​នឹង​ល្បែងរហូត​ចាញ់​​អស់

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់បានរត់ឡើងស្ពានជ្រោយចង្វាថ្មីប៉ុនប៉ងលោតសម្លាប់ខ្លួន បន្ទាប់ពីគេដឹងថា គាត់លង់នឹងល្បែងរហូតចាញ់អស់ ហើយឱ្យប្តីទៅលក់ម៉ូតូរបស់កូនយកប្រាក់ស្រង់ដើមវិញ តែប្តីមិនព្រម ក៏តូចចិត្តខ្លួនឯងធ្វើអត្តឃាតតែម្តង ។ ទោះបីជាយ៉ាងណា ការប៉ុនប៉ងនេះ មិនបានសម្រេចឡើយ ដោយត្រូវកម្លាំងសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វា និងកងរាជអាវុធហត្ថប្រចាំការនៅគល់ស្ពានឃាត់ទាន់ ។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង០១រសៀលថ្ងៃទី១៧ វិច្ឆិកា នៅគល់ស្ពានជ្រោយចង្វាថ្មីផ្នែកខាងកើត ក្នុងភូមិដើមគរ សង្កាត់-ខណ្ឌជ្រោយចង្វា។ ស្ត្រីដែលគិតខ្លីនោះឈ្មោះហេង រី អាយុ៣៥ឆ្នាំ មានលំនៅភូមិស្វាយដំណាក់ ឃុំរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

បើតាមសាក្សីពីកន្លែងកើតហេតុឱ្យដឹងថា នៅមុនពេលគេឃើញស្ត្រីរូបនោះ បានរត់ពីចំណតរថយន្តនៅគល់ស្ពានជ្រោយចង្វារខាងកើតឡើងទៅលើស្ពានជ្រោយចង្វា ដើម្បីធ្វើអត្តឃាត តែត្រូវកម្លាំងឃាត់ទាន់។

បើតាមបុរសជាប្តីដើមឈ្មោះភុំ អ៊ុន អាយុ៥៨ឆ្នាំ ដែលជាមន្ត្រីពន្ធដាចូលនិវត្តន៍ឱ្យដឹងថា ចំពោះមូលហេតុដែលធ្វើឱ្យប្រពន្ធគិតខ្លីដោយសារតែគាត់លង់ល្បែងចាញ់អស់ចំនួន៣០០ដុល្លារទៅហើយ ហើយឱ្យគាត់រកប្រាក់ស្រង់ដើមវិញ ដោយឱ្យលក់ម៉ូតូកូនតែគាត់ពុំព្រម ក៏មកលោតទឹកតែម្តង។

បុរសប្តីឱ្យដឹងទៀតថា គាត់បានរួមរស់ជាមួយប្រពន្ធរយៈពេលប្រមាណជាង១០ឆ្នាំ បានកូនប្រុសម្នាក់ ហើយបានលែងលះគ្នា ប្រមាណ៧ខែមកហើយ តែពុំដាច់ស្រេច ។ រយៈពេលប្រមាណ៥ខែមកនេះ ស្ត្រីជាប្រពន្ធមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ទៀតឈ្មោះទា សុគន្ធ។ កាលពី៣ថ្ងៃមុន ស្ត្រីជាប្រពន្ធក៏បានទៅបាវិតលេងល្បែង ចាញ់អស់៣០០ដុល្លារ ក៏បានត្រឡប់មកវិញ ស្នាក់នៅផ្ទះសំណាក់៣ថ្ងៃ ។

បន្ទាប់ពីបាញ់ល្បែង ស្ត្រីជាប្រពន្ធបានឱ្យគាត់លក់ម៉ូតូកូន ដើម្បីយកប្រាក់ស្រង់ដើមវិញ តែគាត់មិនព្រម ។ ហើយនៅមុនពេលកើតហេតុ គាត់ក៏ឌុបប្រពន្ធមកចំណតរថយន្ត គោលបំណងឱ្យត្រឡប់ទៅផ្ទះវិញ តែប្រពន្ធបានគិតខ្លីប៉ុងលោតទឹកសម្លាប់ខ្លួនតែត្រូវឃាត់ទាន់ ៕ ជ្រោយពេជ្រ

image8 image1 image2 image3 image4 image5 image6 image7


ចែករំលែក៖